Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ជាប់លើយន្តហោះជិត ៣០ នាទី ក្រោយព្យុះព្រិលដ៏ធ្ងន់ធ្ងរ វាយប្រហារ អាមេរិក

បានផុស

នៅ

ព្យុះព្រិលដែលបានបោកបក់កាត់កណ្តាលមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃចន្ទបានធ្វើឲ្យប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជាប់គាំងនៅលើយន្តហោះប្រធានាធិបតីរបស់គាត់ប្រហែល ៣០ នាទីនៅឯមូលដ្ឋានទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតីបានចំណាយពេលចុងសប្តាហ៍នៅក្នុងរដ្ឋ Delaware ដែលជាស្រុកកំណើតរបស់គាត់ នៅពេលដែលព្រិលចាប់ផ្តើមធ្លាក់កាន់តែច្រើននៅព្រឹកថ្ងៃចន្ទ ។ ព្យុះនេះបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ហើយបានក្លាយទៅជាព្យុះដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងទីក្រុង Washington DC និងផ្នែកផ្សេងទៀតនៃពាក់កណ្តាលមហាសមុទ្រអាត្លង់ទិក ខណៈមិនត្រឹមតែប៉ះពាល់ដល់ជើងហោះហើរ និងការធ្វើដំណើររបស់ប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនអាមេរិករាប់លាននាក់ផងដែរ ។

ទោះបីជាសមាជិកនាវិកនៅឯមូលដ្ឋានទ័ពអាកាស Andrews បានសម្អាតព្រិលចេញពីដី មុនពេលចុះចតរបស់យន្តហោះ Air Force One ក៏ដោយ ក៏លោក បៃដិន រួមជាមួយបុគ្គលិកសេតវិមាន និងសេវាកម្មសម្ងាត់របស់ប្រធានាធិបតីបានព្យាយាមចេញពីក្នុងយន្តហោះ ដោយសារតែរថយន្តដឹកជណ្ដើរយន្តហោះបានជាប់គាំងនៅក្នុងព្រិល ។

យន្តហោះនេះត្រូវបានចាត់ទុកថាជាមធ្យោបាយសុវត្ថិភាពបំផុតសម្រាប់ប្រធានាធិបតីក្នុងការធ្វើដំណើរពីរដ្ឋ Delaware ត្រឡប់ទៅសេតវិមានវិញ ប៉ុន្តែអាកាសធាតុធ្លាក់ព្រិលខ្លាំងបានរារាំងការមើលឃើញរបស់អ្នកបើកបរយន្តហោះ ដោយរារាំងប្រធានាធិបតីពីការជិះឧទ្ធម្ភាគចក្រពីមូលដ្ឋានទ័ពអាកាស Andrews ទៅកាន់សេតវិមាន ហើយលោក បៃដិន ត្រូវបានបង្ខំឲ្យធ្វើដំណើរតាមក្បួនដង្ហែរតាមរថយន្ត ។

នៅពេលដែលធ្វើដំណើរតាមផ្លូវគោក ក្បួនដង្ហែរតាមរថយន្តរបស់ប្រធានាធិបតីក៏បានជួបប្រទះការលំបាកតាមផ្លូវផងដែរ ។ ក្បួនរថយន្តនេះត្រូវបានគេនិយាយថាបានបើកបរឆ្លងកាត់ទីក្រុង Washington DC ក្នុងល្បឿនត្រឹមតែ ៣២ គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ខណៈដែលត្រូវឆ្លងកាត់យានជំនិះផ្សេងទៀតដែលជាប់នៅលើផ្លូវរអិល ។ ការធ្វើដំណើរជាធម្មតាចំណាយពេល ៣០ នាទីទៅដល់សេតវិមានហើយ ប៉ុន្តែអាកាសធាតុកាលពីថ្ងៃចន្ទបានប្រែក្លាយការធ្វើដំណើរចំណាយពេលដល់ ១ ម៉ោង ។

គួរបញ្ជាក់ថា ព្យុះព្រិលដ៏ធ្ងន់ធ្ងរនេះបានបង្ខំសេតវិមានឲ្យលុបចោលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន ខណៈការិយាល័យសហព័ន្ធ សេវាកម្មដឹកជញ្ជូន និងសារមន្ទីរជាច្រើនទៀតនៅក្នុងទីក្រុង Washington DC ក៏ត្រូវបានបិទផងដែរ ដោយសារអាកាសធាតុមិនល្អ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក បៃដិន ថា អាមេរិក មិនមើល អ៊ុយក្រែន នឹងភ្នែកទេ បើ រុស្ស៊ី បន្តឈ្លានពាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម