Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រាំលែងបាន​ហើយ! ថៃប្រកាស​បើកទ្វារ​ទទួលទេសចរណ៍បរទេស​ជុំវិញពិភពលោក

បានផុស

នៅ

ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ដែល​លិចលង់ស្ទើរ​ដល់​ចំណុច​សូន្យ​ទៅ​ហើយនោះ រដ្ឋាភិបាល​ថៃ ទ្រាំ​លែង​បាន​ទៀតហើយ ដោយ​ប្រកាស​បើកទ្វារទទួល​ភ្ញៀវទេសចរបរទេស​ជុំវិញពិភពលោក មិន​ខ្វល់​ពី​ស្ថានភាព​ជំងឺកូវិដ ១៩ នោះឡើយ តាម​រយៈ​កម្មវិធីផ្តល់​ទិដ្ឋិការស្នាក់នៅ​រយៈ​ពេល​វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃអង្គារ៍ ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក Rachada Dhnadirek បានបញ្ជាក់​ថា យ៉ាង​ណា​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​អស់ តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ថ្ងៃ មុន​អនុញ្ញាត​ឲ្យ​ដើរ​លេង​ដោយសេរី។

ក្រៅ​ពី​បើក​ទ្វារ​ផ្ទះ​ទទួល​ទេសចរណ៍​បរទេស ថៃនៅ​មាន​ផែន​ការ​ធំៗ​ជាច្រើន​ទៀត​ដើម្បី​ជួយ​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​របស់ខ្លួន​ឲ្យ​រស់​ឡើង​វិញ។

តាមរយៈ​កម្មវិធី​ផ្តល់​ទិដ្ឋិការរយៈ​ពេល​វែង ភ្ញៀវ​ទេសចរ​ទាំង​អស់ អាច​ស្នាក់​នៅ​ប្រទេស​ថៃចាប់​ពី ៣០-៦០ ថ្ងៃ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្រោយ​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់​អូចា កាល​ពី​ថ្ងៃអង្គារ៍ អះអាង​ជាសាធារណៈ ប្រទេស​ថៃ មិន​បាន​ធ្លាក់​ចូល​ក្នុង​រលក​រាតត្បាត​កូវីដ ១៩ លើក​ទី ២ នោះឡើយ។

ទោះជាយ៉ាង​ណា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ថៃរក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជាបន្តបន្ទាប់ ដោយ​ក្នុង​នោះ បើ​តាម​លោកវេជ្ជបណ្ឌិត Chakrarat Pittayawonganon ប្រធាននាយកដ្ឋានគ្រប់គ្រង​ជំងឺ​ឆ្លង មាន​បុគ្គលិក​សុខាភិបាល​ថៃ យ៉ាង​ហោចណាស់ ៤នាក់ បាន​ឆ្លង​ជំងឺកូវីដពីកន្លែង​ធ្វើ​ចត្តាឡីស័ក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម