Connect with us

ព័ត៌មានអន្ដរជាតិ

ចិន សាងសង់ស្ពានឆ្លងកាត់បឹងប្រវែង ១៣៥ គីឡូម៉ែត្រពន្លឿនការចល័ត ទ័ពទៅដល់ ឥណ្ឌា

បានផុស

នៅ

កងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមសាងសង់ស្ពានឆ្លងកាត់បឹង Pangong ដើម្បីកាត់បន្ថយពេលវេលាទៅដល់ប៉ុស្តិ៍យោធាឥណ្ឌានៅច្រាំងខាងត្បូងនៃបឹងនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើមានស្ពាននេះ កងទ័ព PLA សង្ឃឹមថានឹងរារាំងកងទ័ពឥណ្ឌាពី “ប្រតិបត្តិការខ្លារខិនព្រិល” ម្តងទៀតដែលបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០២០ ដើម្បីគ្របដណ្តប់នៅច្រាំងខាងត្បូងនៃបឹងប្រវែង ១៣៥ គីឡូម៉ែត្រដែលបែងចែករវាងឥណ្ឌា និងចិននៅតំបន់ Eastern Ladakh ។

មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​និយាយ​ថា បន្ទាប់​ពី​ស្ពាន​នេះ​សាងសង់​រួច​ហើយចម្ងាយ​ផ្លូវ​រវាងបន្ទាយ Khurnak និងបន្ទាយ Rudok នឹង​ត្រូវ​កាត់​មក​នៅ​ចន្លោះ​ពី ៤០ គីឡូម៉ែត្រ​ទៅ ៥០ គីឡូម៉ែត្រជា​ជាង ២០០ គីឡូម៉ែត្រ ។

មន្ត្រីខាងលើបញ្ជាក់ថា ក្នុង​ពេល​គ្មាន​ស្ពាន​ឆ្លង​បឹង ទាហាន​ចិន​ត្រូវចល័តលើ​ផ្លូវ​វែង​ជាង​នេះ​ដើម្បី​ទៅ​ដល់​ច្រាំង​ខាងត្បូងនៃបឹង Pangong Tso ខណៈប្រទេសចិនក៏មានប៉ុស្តិ៍យោធាជាច្រើនផងដែរនៅជិតបន្ទាយ Khurnak រួមទាំងបន្ទាយ Nyagzu និងបន្ទាយ Dambuguru ដែលកងទ័ព PLA បានសាងសង់ក្នុងឆ្នាំ ១៩៦១ ។

គួរបញ្ជាក់ថា កន្លងមកប្រទេសចិនបានដកទ័ពជាង ១០,០០០ នាក់ និងរថក្រោះជាង ៣០០ គ្រឿងចេញពីតំបន់បឹង Pangong បន្ទាប់ពីកិច្ចព្រមព្រៀងដកទ័ពចេញកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិន ប្រកាសបន្តធ្វើទំនើបកម្ម ឃ្លាំងអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម