Connect with us

ព័ត៌មានអន្ដរជាតិ

សង្ឃថៃ ជុំគ្នាឆាន់ស្រាក្នុងវត្ត ហើយឆ្លើយថា វេរគ្រឿងស្រវឹងទៅឲ្យអ្នកចែកឋាន

បានផុស

នៅ

ព្រះសង្ឃ​ថៃចំនួនបី​អង្គ ​ប្រឈម​នឹង​ការចាប់ផ្សឹក ​បន្ទាប់ពី​​ត្រូវ​បាន​គេតាមទាន់ឃើញកំពុង​ឆាន់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ចូល​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង អ្នកស្រុកបានប្រគេនស្រាដល់វត្ត ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ពួកគេ ប៉ុន្តែព្រះសង្ឃមួយអង្គមានសង្ឃដីកាថា ព្រះតេជព្រះគុណ ឆាន់ស្រានេះ ដើម្បីវេរស្រាដល់អ្នកដែលចែកឋានទៅ។

ប្រជាពលរដ្ឋ​បាន​ទូរសព្ទ​ទៅ​ប៉ូលិស​មូលដ្ឋាន​ក្នុង​ខេត្ត Kamphaeng Phet ​ដោយ​បារម្ភ​ថា ​ព្រះសង្ឃ​កំពុង​ជប់លៀង និង​ឆាន់​ស្រា។ ថ្វីបើ​រក​មិន​ឃើញ​ដប​ស្រា​ក៏​ដោយ ក៏​ប៉ូលិស​ដឹង​ថា ​មាន​ក្លិន​ស្រា​ខ្លាំង។ ​ជាតិ​អាល់កុល​ ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​ក្នុង​អំឡុង​ពេល​ធ្វើ​តេស្ត​ខ្យល់ដង្ហើម។

Three senior monks caught in Kamphaeng Phet for drinking alcohol, claimed they  were honoring ancestors so it should be allowed - The Pattaya News

ព្រះសង្ឃមួយអង្គព្រះនាម Arpat បានបដិសេធឆាន់ស្រា ប៉ុន្តែប៉ូលិសនិយាយថា ក្រោយមកព្រះតេជព្រះគុណបានសារភាពថា ពិតជាបានឆាន់ស្រាមែន ដើម្បីវេរគ្រឿងស្រវឹងទៅអ្នកដែលបានចែកឋាន ហើយមិនគិតថា វាខុសនឹងវិន័យរបស់ព្រះសង្ឃនោះទេ។

អាត្មាឆាន់ស្រានេះ ដើម្បីវេរ​ដល់​អ្នក​ស្លាប់​ អាត្មា​ធ្វើ​អំពើ​ល្អ​ដោយ​សូត្រ​ធម៌​ជូន​បុព្វការីជន ហើយ​គិត​ថា​ នេះ​នឹង​មិន​បំពានវិន័យអ្នក​បួស​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ម្ចាស់សណ្ឋាគារ «ស្ទឹងសៀមរាប»វាយកម្ទេចរបងវត្ត និងដាក់ម៉ាស៊ីនភ្លើងបង្កការរំខានដល់ព្រះសង្ឃនិង​ពុទ្ធបរិស័ទ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម