Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់បានបុរសមួយក្រុម ជួញដូរស្រ្តីវៀតណាម មករកស៊ីផ្លូវភេទនៅ កម្ពុជា

បានផុស

នៅ

ប៉ូលិស​បាន​ជួយ​សង្គ្រោះ​ស្ត្រី​វៀតណាមចំនួន​៧​នាក់​ដែលត្រូវគេជួញដូរ​មក​កម្ពុជា ​ដើម្បីរកស៊ីផ្លូវភេទ និង​ចាប់ខ្លួន​ជនសង្ស័យ៣​នាក់​។

ប៉ូលិសខេត្ត Dong Nai បានឃាត់ខ្លួនបុរស៣នាក់ឈ្មោះ Nguyen Tien Dung អាយុ២៥ឆ្នាំ, Loc Thi Luan អាយុ២១ឆ្នាំនិង Ngo Nguyen Dong Khoa អាយុ៥៤ឆ្នាំពីបទ “ជួញដូរមនុស្ស” និង “រៀបចំការធ្វើចំណាកស្រុកខុសច្បាប់”។

Nguyen Tien Dung
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការស៊ើបអង្កេត លោក Dung និង Luan បានសហការគ្នា ផ្សព្វផ្សាយព័ត៌មានអំពីស្ត្រីដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងហាងខារ៉ាអូខេ និងកាស៊ីណូនៅកម្ពុជា ជាមួយប្រាក់ខែខ្ពស់។

សម្រាប់នារីម្នាក់ៗដែលជ្រើសរើសបាន លោក Dung ត្រូវផ្តល់ប្រាក់ចំនួន១០លានដុង (៤៤០ ដុល្លារ) ឲ្យលោក Luan។ បន្ទាប់មក Dung និង Khoa បាននាំនារីឆ្លងកាត់ខេត្តភាគខាងត្បូង Long An, Tay Ninh និង Binh Phuoc មុនពេលចូលមក កម្ពុជា តាមផ្លូវគ្មានមនុស្ស។

ដោយសារស្ត្រីដែលមិនបញ្ចេញអត្តសញ្ញាណ បានបដិសេធធ្វើការតាមការលួងលោម ឈ្មួញបានឲ្យពួកគេទូរសព្ទទៅក្រុមគ្រួសារ និងទាមទារប្រាក់ពីគ្រួសារនីមួយៗពី ១០០ទៅ១៥០លានដុង (៤,៤០០ ទៅ ៦,៥០០ដុល្លារ) ដើម្បីដោះលែងពួកគេឲ្យត្រឡប់ទៅផ្ទះវិញ។

ប៉ូលិស​​និយាយ​ថា ក្នុង​អំឡុង​ខែ​ធ្នូ​កន្លង​ទៅ ក្រុម​នេះ​បាន​បោក​បញ្ឆោត និង​បញ្ជូន​ស្ត្រី​ជាង ១០ នាក់​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ជា​នារីរកស៊ីផ្លូវភេទ។

បន្ទាប់ពីតាមដានពួកគេអស់រយៈពេលជាច្រើនថ្ងៃ ប៉ូលិសនៅក្នុងខេត្ត Dong Nai ដែលមានព្រំប្រទល់ជាប់ទីក្រុង ហូជីមិញ បានចាប់ខ្លួន Dung និងបក្ខពួករបស់គាត់ ខណៈពួកគេកំពុងជួញដូរស្ត្រីប្រាំពីរនាក់មកប្រទេសកម្ពុជាតាមផ្លូវផ្សេងៗគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ជាប់ឈ្មោះជាកន្លែងអាក្រក់បំផុតលើលោក ដោយសារកូវីដ នៅខែធ្នូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម