Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន​ អំពាវ​នាវ​ឲ្យ លោក​ ត្រាំ​ ទទួល​ខុស​ត្រូវម្នាក់​ឯង​លើ​ការ​វាយ​ប្រហារ​៦​មករា

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ប្រាប់​ពលរដ្ឋ​អាមេរិក​ថា អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​ទទួល​ខុស​ត្រូវ​ម្នាក់​ឯង​សម្រាប់​ការវាយ​ប្រហារ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ថ្ងៃ​ទី​៦ ខែ​មករា កាល​ពី​ឆ្នាំ​មុន​នៅ​វិមាន​ Capitol ដែល​ថ្ងៃ​​ព្រហស្បតិ៍​នេះ​ជា​​ពេល​គំរប់​ខួប​មួយ​ឆ្នាំ​។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចូ បៃដិន និង​អនុប្រធានាធិបតី​លោក​ស្រី Kamala Harris ដែល​ជា​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​នឹង​​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​នៅ​វិមាន​ Capitol ដែល​ជា​ពេល​វេលា​ខួប​មួយ​ឆ្នាំ បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​លោក ត្រាំ បាន​តវ៉ា​វាយ​ប្រហាររហូត​ទប់​ស្កាត់​លែង​បាន​​ជុំ​វិញ​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​របស់​លោក បៃដិន។

លោក បៃដិន និង​ជំនួយ​ការ​កំពូល​របស់​លោក​ស្ទាក់​ស្ទើរ​ក្នុង​ការ​និយាយ​ដោយ​ផ្ទាល់​អំពី​លោក ត្រាំ ចាប់​តាំង​ពី​​លោក​បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​មករា ឆ្នាំ​មុន បើ​ទោះ​ជា​អតីត​ប្រធានាធិបតី​​បន្ត​ផ្សព្វផ្សាយ​​រឿង​ភូត​កុហក​អំពី​ការ​ចាញ់​ឆ្នោត ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ អ្នក​ប្រវត្តិ​សាស្ត្រ និង​សកម្មជន​សិទ្ធិ​ស៊ីវិល​​កើន​ឡើង​នូវ​​​ការ​ព្រួយ​បារម្ភអំពី​អនាគត​​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​មាន​អាយុ​កាល​​២៥០​ឆ្នាំ​ហើយ។

សុន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​នឹង​ធ្វើ​ឡើង បន្ទាប់​ពី​លោក បៃដិន ចំណាយ​ពេល​ជា​ច្រើន​ខែ​ជំរុញ​ពលរដ្ឋ​អាមេរិក​ឲ្យ​រួម​ដៃ​គ្នា​កម្ចាត់​កូវីដ-១៩ និង​កសាង​ជា​ថ្មី​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​អាកាស​ធាតុ។

លោក ដូណាល់ ត្រាំ

រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​របស់​សេតវិមាន លោក​ស្រី Jen Psaki បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក បៃដិន នឹង​គូ​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​វិមាន​ Capitol និង​ការ​ទទួល​ខុស​ត្រូវ​តែ​មួយ​គត់​របស់​លោក ត្រាំ​ ចំពោះ​ភាព​វឹក​វរ និងចេះ​តែ​បន្ត​ផ្សព្វផ្សាយ​រឿង​កុហករបស់​អតីត​ប្រធានាធិបតី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​យល់​ច្រឡំ។

មនុស្ស​៤​នាក់​បាន​ស្លាប់​នៅ​​ថ្ងៃ​កូដ​កម្ម​នោះ និង​មន្ត្រី​ប៉ូលិស Capitol ម្នាក់​បាន​ស្លាប់​។ ជា​មួយ​គ្នា​នោះ ប៉ូលិស​ជា​ច្រើន​នាក់​បាន​របួស​កំឡុង​ពេលក្រុម​អ្នក​គាំទ្រ​លោក​ ត្រាំ ធ្វើ​ការតវ៉ា​រហូត​ក្លាយ​ជា​ហិង្សា​ជា​ច្រើន​ម៉ោង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម