Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្វែរការនាំចូល និងនាំចេញទំនិញរាប់រយប្រភេទតាមផ្លូវរថភ្លើង ចិន-ឡាវ វិញ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ៣ ខែមករា ផ្លូវដែកចិន-ឡាវ បានដំណើរការរថភ្លើងដឹកទំនិញចំនួន ១១៦ គ្រឿងឆ្លងកាត់ទីក្រុង Kunming ខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ដែលបានដឹកជញ្ជូនទំនិញជាង ៤៩,៨០០ តោន ដែលមានតម្លៃប្រហែល ៦៧៦ លានយ័ន (១០៦ លានដុល្លារ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការប្រហែលមួយខែមុន ទំនិញរាប់រយប្រភេទត្រូវបានបង្វែរការនាំចូល និងនាំចេញតាមរយៈផ្លូវរថភ្លើងនេះវិញ ក្រោយមានវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការផ្ទុះឡើងវីរុសកូវីដ ។

បើយោងតាមគយទីក្រុង Kunming បានឲ្យដឹងថា ទំនិញនាំចូលសំខាន់ៗរួមមាន កៅស៊ូធម្មជាតិ រ៉ែដែក និងធ្យូង ខណៈដែលបន្លែស្រស់ របស់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនី គឺជាមុខទំនិញនាំចេញឈានមុខគេ ។

ទន្ទឹមនោះវាក៏កើតឡើង បន្ទាប់ពីប្រទេសចិនសម្រេចបិទច្រកត្រួតពិនិត្យ Donxing ដែលស្ថិតនៅជាប់ព្រំដែនវៀតណាមដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ពីផលិតផលកសិកម្មនាំចូលមក ប៉ុន្តែអនុញ្ញាតឲ្យដឹកជញ្ជូនផ្លែឈើថៃតាមផ្លូវរថភ្លើងតាមរយៈច្រកព្រំដែន Ping Xiang ក្នុងតំបន់ស្វយ័ត Guangxi Zhuang ។

បច្ចុប្បន្ននេះ ទំនិញមកពីទីក្រុងចំនួន ១២ ក្នុងខេត្តចំនួន ៧ នៅទូទាំងប្រទេសចិនបានទៅដល់ប្រទេសឡាវដោយរថភ្លើងដឹកទំនិញអន្តរជាតិតាមរយៈផ្លូវដែកចិន-ឡាវ ហើយទំនិញមួយចំនួនត្រូវបាននាំចេញបន្ថែមទៅកាន់ប្រទេសមួយចំនួនទៀតរួមមាន មីយ៉ាន់ម៉ា ថៃ និងសិង្ហបុរី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥៩ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម