Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជោគជ័យក្នុងការ សាកល្បងព្រះអាទិត្យសិប្បនិម្មិត ដើម្បីផលិតថាមពល (មានវីដេអូ)

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានធ្វើការសាកល្បងដោយជោគជ័យលើឧបករណ៍បំប្លែងនុយក្លេអ៊ែរ ដែលអាចផលិតថាមពលស្អាតគ្មានដែនកំណត់នៅថ្ងៃណាមួយ ហើយផលិតកម្តៅបានច្រើនជាងព្រះអាទិត្យមែនទែនទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបករណ៍នេះដំណើរការនៅកម្រិត ៧០លានដឺក្រេ ពោលគឺក្តៅជាងព្រះអាទិត្យពិតរហូតដល់ទៅ៧ដងឯណោះ។

ដោយមានមូលដ្ឋាននៅទីក្រុងសៀងហៃ ម៉ាស៊ីន Experimental Advanced Superconducting Tokamak (EAST) បានដំណើរការក្នុងរយៈពេលប្រហែល១៧នាទី និង៣៥វិនាទី នៅក្នុងការសាកល្បងចុងក្រោយរបស់វា។ នេះស្ទើរតែបំបែកកំណត់ត្រាពិភពលោកកាលពីមុនរបស់ខ្លួនគឺ១២០លានដឺក្រេ ដែលត្រូវបានកំណត់ជាលើកដំបូងកាលពីឆ្នាំមុនទៅហើយ។

ម៉ាស៊ីន EAST ត្រូវបានគេហៅថា ព្រះអាទិត្យសិប្បនិម្មិត ព្រោះវាប្រើបច្ចេកទេសស្រដៀងគ្នា ដើម្បីផលិតកម្តៅ ដូចជាគ្រាប់បាល់នៃឧស្ម័ន និងប្លាស្មា ដែលឆេះនៅលើមេឃ។

ការបំប្លែងនុយក្លេអ៊ែរប្រកបដោយជោគជ័យនេះ គឺជាគោលដៅយូរអង្វែងរបស់អ្នករូបវិទ្យា និងវិស្វករនុយក្លេអ៊ែរ។

គម្រោង EAST ដែលចិន​បាន​ចំណាយ​ប្រាក់​​ប្រហែល៧០១លាន​ផោន កំពុង​​ធ្វើ​ការ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ជាង១០,០០០នាក់។ នេះ​ក៏​ព្រោះ​តែ​ការ​បំប្លែង​នុយក្លេអ៊ែរ ​អាច​ជា​ចម្លើយ​ដើម្បីបំពេញតម្រូវការថាមពល​របស់​មនុស្សជាតិ នាពេលអនាគត។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាទិត្យសិប្បនិម្មិតនេះ ​មិន​បង្កើត​កាកសំណល់​គ្រោះថ្នាក់​ដូច​​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​បច្ចុប្បន្ន​ដែរ ហើយវាមិនបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរដូច Chernobyl ឬ Fukushima ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ចិន ប្រកាសបន្តធ្វើទំនើបកម្ម ឃ្លាំងអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២០ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤៨ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម