Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆាបឆេះ អាផាតមិនក្រុង ញូវយ៉ក ផ្តាច់ជីវិតមនុស្ស ១៩នាក់

បានផុស

នៅ

មនុស្សចំនួន១៩នាក់ រួមទាំងកុមារ៩នាក់ផងដែរបានស្លាប់ បន្ទាប់ពីអគ្គិភ័យឆាបឆេះអាផាតមិនមួយក្នុងទីក្រុង ញូវយ៉ក។

យោងតាមអភិបាលក្រុងញូវយ៉ក លោក Eric Adams បានឲ្យដឹងថា មនុស្សចំនួន៣២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលមានមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ស្នងការនាយកដ្ឋានពន្លត់អគ្គិភ័យ លោក Daniel Nigro បាននិយាយថា ពួកគេបានរកឃើញជនរងគ្រោះនៅគ្រប់ជាន់នៃប្លុកដែលមាន១៩ជាន់មួយនេះ។

លោកបានប្រាប់ NBC News ថា ចំនួនអ្នកស្លាប់គឺអាក្រក់បំផុតដែលទីក្រុងញូវយ៉កមិនធ្លាប់ជួបប្រទះសោះ ក្នុងរយៈពេល៣០ឆ្នាំ។

ហេតុការណ៍នេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភ្លើងឆាបឆេះអាផាតមិននៅទីក្រុង Philadelphia ដោយបានសម្លាប់មនុស្ស១២នាក់ ក្នុងនោះមានកុមារ៨នាក់។

អ្នកពន្លត់អគ្គិភ័យប្រមាណ២០០នាក់ ត្រូវបានបញ្ជូនមកជួយពន្លត់ភ្លើង ដែលក្រុមមន្ត្រីជឿថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម