Connect with us

ព័ត៌មានអន្ដរជាតិ

Omicron​ បំបែក​កំណត់ត្រា​អ្នកឆ្លង​ថ្មី​ចូល​មន្ទីរ​ពេទ្យ​នៅ​អាមេរិក

បានផុស

នៅ

សហរដ្ឋអាមេរិកមានអ្នកជំងឺកូវីដ-១៩ចូលមន្ទីរពេទ្យបំបែកកំណត់ត្រារហូតដល់ជាង ១៣២ ០០០នាក់កាលពីថ្ងៃចន្ទម្សិលមិញ ដោយសារវីរុសបំប្លែងខ្លួន Omicron រាតត្បាតខ្លាំង។

កំណត់ត្រាថ្មីសម្រាប់អ្នកឆ្លងកូវីដចូលមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកគឺ ១៣២ ៦៤៦នាក់ ដែលបំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីខែមករា ឆ្នាំមុនគឺ ១៣២ ០៥១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលមន្ទីរពេទ្យបានកើនឡើងជាប្រចាំគិតចាប់តាំងពីខែធ្នូមកពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ ដោយសារវីរុសបំប្លែងខ្លួន Omicron ឆ្លងយ៉ាងឆាប់រហ័សដាច់ Delta នៅសហរដ្ឋអាមេរិក។ តាមការវិភាគរបស់ Reuters បានបង្ហាញថា រដ្ឋជាច្រើននៅអាមេរិកមានករណីអ្នកជំងឺឆ្លងចូលមន្ទីរពេទ្យជាប់កំណត់ត្រាថ្មី។

នៅពេលអាការឈឺមិនសូវធ្ងន់ធ្ងរ មន្ត្រីសុខាភិបាលបានព្រមានថា ចំនួនអ្នកឆ្លងបណ្តាលមកពីវីរុស Omicron អាចនឹងធ្វើឲ្យប្រព័ន្ធសុខាភិបាលដុនដាប។ មន្ទីរពេទ្យមួយចំនួនបានផ្អាកនីតិវិធីជ្រើសរើសរួចហើយ ស្របពេលពួកគេកំពុងប្រឈមនឹងអ្នកជំងឺកាន់តែច្រើន ហើយខ្វះបុគ្គលិក។

ជាមធ្យមក្នុងរយៈពេល៧ថ្ងៃចុងក្រោយ ករណីឆ្លងថ្មីបានកើនឡើងទ្វេដងដល់ ៧០៤ ០០០នាក់។ អាមេរិកមានករណីឆ្លងថ្មីប្រចាំថ្ងៃជាងកន្លះលាននាក់ក្នុងរយៈពេល៦ថ្ងៃជាប់គ្នា។

ចំពោះករណីស្លាប់វិញជាមធ្យម ១៧០០នាក់ក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលបានកើនឡើងពី១៤០០នាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម