Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ពូទីន​ អះ​អាង​ពី​ជ័យជម្ម្នះ​ក្នុង​ការ​ការពារ​កាហ្សាក់ស្ថាន​ពីការបះបោរ

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាន​អះ​អាង​ពី​ជ័យជម្នះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ក្នុង​ការការពារ​ប្រទេស​កាហ្សាក់ស្ថាន​ពី​អ្វី​ដែល​លោក​ថា ការបះបោរ​​គាំទ្រ​ដោយ​ភេរវកម្ម​បរទេស​ និង​បាន​សន្យា​ជា​មួយ​មេ​ដឹក​នាំ​នៃ​អតីត​រដ្ឋ​សូវៀត​ថា សម្ព័ន្ធ​ភាព​ដឹក​នាំ​ដោយ​ទី​ក្រុង​មូស្គូ​នឹង​ការពារ​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ក្រុង​ធំ​បំផុត​របស់​កាហ្សាក់ស្ថាន Almaty បាន​វិល​ត្រឡប់​មក​ជិត​ធម្មតា​វិញ​ហើយ​​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ចលាចល​ខ្លាំង​ជិត​មួយ​សប្តាហ៍​ដែល​បាន​ក្លាយ​ជា​ហិង្សា​អាក្រក់​បំផុត​​នៅ​ក្នុង​ប្រទេស​ដែល​មាន​ឯករាជ្យ​​៣០​ឆ្នាំកន្លង​ទៅ​។

លោក ពូទីន បាន​បញ្ជូន​កម្លាំង​ទាហាន​ឆ័ត្រ​យោង​កាល​ពី​សប្តាហ៍​មុន​ទៅ​ការពារទី​តាំង​យុទ្ធសាស្ត្រ បន្ទាប់​ពី​ក្រុម​តវ៉ា​ប្រឆាំងរដ្ឋាភិបាល​រឹបអូស និង​ដុត​បំផ្លាញ​អគារ។ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​សន្តិសុខ និង​បាតុករ​នៅ​តាម​ទី​ក្រុង​ជា​ច្រើន​ក្នុង​ប្រទេស។​

ការ​ដាក់​កម្លាំង​ពង្រាយ​យ៉ាង​ឆាប់​រហ័ស​របស់​រុស្ស៊ី​បាន​​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់​របស់​វិមាន​ក្រឹមឡាំង​ដើម្បី​ប្រើ​កម្លាំង​ការពារ​ស្រប​ពេល​ដែល​ខ្លួន​មាន​ឥទ្ធិពល​នៅ​រដ្ឋ​អតីត​សហភាព​សូវៀតមួយ​នេះ ហើយ​​ទី​ក្រុង​មូស្គូ​ក៏​ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​​​ប្រទេស​លោក​ខាង​លិច​ជុំ​វិញ​កម្លាំង​ទ័ព​រាប់​ពាន់​នាក់​នៅ​ព្រំ​ដែន​ជិត​អ៊ុយក្រែន។

លោក ពូទីន បាន​ប្រាប់​កិច្ច​ប្រជុំ​សម្ព័ន្ធ​ភាព​យោធា CSTO តាម​អនឡាញ​ថា កម្លាំង​រុស្ស៊ី​បាន​គ្រប់​គ្រង​​ដើម្បី​ការពារ​ចំពោះ​ការ​បំផ្លាញ​មូលដ្ឋាន​របស់​រដ្ឋ។ ការ​រិចរិល​ទាំង​ស្រុង​​​នៃ​ស្ថានភាពផ្ទៃ​ក្នុង​នៅ​កាហ្សាក់ស្ថាន​ និង​រារាំ​ងភេរវករ​ ឧក្រិដ្ឋជន​ ចោរ​លួច​ និង​ធាតុ​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ទៀត។

លោក​ថា ៖«ពិត​ណាស់ យើង​យល់​ពី​ព្រឹត្តិការណ៍​​នៅ​កាហ្សាក់ស្ថានដែល​មិន​មែន​ជា​លើក​ទី​១ និងមិន​ឆ្ងាយ​ពី​ការ​ប៉ុន​ប៉ងជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​នៃ​រដ្ឋរបស់​យើង​ពី​ខាង​ក្រៅ។ វិធាន​ការ​ត្រូវ​បាន​អនុវត្ត​ដោយ CSTO បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្ថានភាព​​ត្រូវ​បាន​គេ​បង្ក​នៅ​ផ្ទះ​ទេ»។

ប្រធានាធិបតី​កាហ្សាក់​ស្ថាន លោក Kassym  Jomart Tokayev បាន​ប្រាប់​កិច្ច​ប្រជុំ​​ថា ប្រទេស​របស់​លោក​រង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ។

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម