Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! ស្ថានីយ៍ជ្រោះបីរបស់ ចិន បង្កើតថាមពលអគ្គិសនីជាង ១០០ ពាន់លានគីឡូវ៉ាត់ម៉ោង

បានផុស

នៅ

យោងតាមក្រុមហ៊ុនចិន Three Gorges Corporation បានឲ្យដឹងថា ស្ថានីយ៍វារីអគ្គិសនីជ្រោះបី (Three Gorges) នៅលើទន្លេ Yangtze របស់ប្រទេសចិន បានបង្កើតថាមពលអគ្គិសនី ១០៣.៦ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chen Hui ប្រធានរោងចក្រវារីអគ្គិសនីជ្រោះបី (Three Gorges) បាននិយាយថា ថាមពលដែលវាផលិតត្រូវបានគេប៉ាន់ប្រមាណថា ស្មើនឹងថាមពលអគ្គិសនីដែលបង្កើតដោយធ្យូងថ្មស្តង់ដារចំនួន ៣១.៨ លានតោន កាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតចំនួន ៨៦.៩ លានតោន និងស្ពាន់ធ័រឌីអុកស៊ីត ១៩.៤០០ តោន ។

ចំណែកក្នុងឆ្នាំ ២០២០ ស្ថានីយ៍វារីអគ្គិសនីមួយនេះបង្កើតថាមពលអគ្គិសនីបាន ១១១.៨ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលបំបែកកំណត់ត្រាពិភពលោកពីមុនសម្រាប់ការផលិតវារីអគ្គីសនី ១០៣.០៩៨ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលកំណត់ដោយរោងចក្រវារីអគ្គីសនី Itaipu របស់ប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០១៦ ។

គួរបញ្ជាក់ថា ដោយ​មាន​រោងចក្រ​ផលិត​ថាមពល​វារីអគ្គិសនី​ចំនួន ៣៤, ស្ថានីយ​វារីអគ្គិសនីមួយនេះ​មាន​កម្លាំង​ផលិតរហូតដល់ ២២.៥ លាន​គីឡូវ៉ាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CCTV

ចុចអាន ៖ នៅ ចិន ដឹងអ្នកណាល្មើសវិធានការកូវីដ រាយការណ៍ប្រាប់អាជ្ញាធរ បានលុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម