Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា ប៉ុន្មានសប្តាហ៍ទៀត ប្រជាជនអឺរ៉ុបលើសពាក់កណ្តាល នឹងឆ្លង អូមីក្រុង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ពាក់កណ្តាលនៃប្រជាជនទ្វីបអឺរ៉ុប នឹងឆ្លងវីរុសកូវីដបំប្លែងខ្លួនប្រភេទ អូមីក្រុង ក្នុងរយៈពេលប្រាំមួយទៅប្រាំបីសប្តាហ៍ខាងមុខ។

លោកវេជ្ជបណ្ឌិត Hans Kluge បាននិយាយថា រលកនៃការឆ្លងអូមីក្រុងថ្មី កំពុងវាយប្រហារពាសពេញតំបន់ លើសពីការកើនឡើងនៃវីរុសបំប្លែងខ្លួន ដែលតា។

លោកវេជ្ជបណ្ឌិត Hans Kluge

ការព្យាករណ៍នេះគឺផ្អែកលើការឆ្លងថ្មីចំនួន ៧លានករណី ដែលត្រូវបានរាយការណ៍ទូទាំងទ្វីបអឺរ៉ុប ក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២២។ ចំនួននៃការឆ្លង បានកើនឡើងលើសទ្វេដង ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ។

លោកវេជ្ជបណ្ឌិត Kluge បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ថ្ងៃនេះ វីរុសអូមីក្រុង តំណាងឲ្យរលកថ្មីពីភាគខាងលិចទៅខាងកើត ដែលបោកបក់ពាសពេញតំបន់ ខ្លាំងជាង ដែលតា ដែលប្រទេសទាំងអស់គ្រប់គ្រងរហូតដល់ចុងឆ្នាំ២០២១។ ជាង៥០ភាគរយនៃចំនួនប្រជាជនក្នុងតំបន់ នឹងឆ្លងអូមីក្រុង ក្នុងរយៈពេល ៦ ទៅ ៨សប្តាហ៍ខាងមុខ”។

លោកបានបន្ថែមថា “របៀបដែលប្រទេសនីមួយៗឆ្លើយតបនៅពេលនេះ គឺត្រូវតែជូនដំណឹងអំពីស្ថានភាពជំងឺរាតត្បាតរបស់ខ្លួន ធនធានដែលមាន ស្ថានភាពទទួលថ្នាំបង្ការ និងបរិបទសេដ្ឋកិច្ចសង្គម”។

ការសិក្សាថ្មីៗបានបង្ហាញថា អូមីក្រុង ទំនងជាមិនសូវធ្វើឲ្យមនុស្សឈឺធ្ងន់ជាងវីរុសកូវីដប្រភេទ មុនៗទេ ប៉ុន្តែ អូមីក្រុង នៅតែឆ្លងខ្លាំង ហើយអាចចម្លងទៅមនុស្សបាន បើទោះបីជាពួកគេចាក់វ៉ាក់សាំងពេញលេញក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ៦ វិធី ទោះ អូមីក្រុង ឆ្លងខ្លាំងប៉ុនណា ក៏មិនខ្លាច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម