Connect with us

ព័ត៌មានអន្ដរជាតិ

ចិនកាន់តែធ្ងន់ធ្ងរ ពេលនេះបិទក្រុងមួយទៀត មនុស្ស៥លាននាក់បន្ថែម ត្រូវជាប់ក្នុងផ្ទះ (មានវីដេអូ)

បានផុស

នៅ

ទីក្រុងមួយទៀតរបស់ចិនត្រូវបិទខ្ទប់ ដោយបង្ខំឲ្យមនុស្សចំនួន៥លាននាក់បន្ថែមទៀត ជាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។

The Chinese city of Anyang entered lockdown today, forcing its five million residents to stay inside their homes as the country battles Covid-19 outbreaks. Pictured: Residents queue to undergo nucleic acid tests for the Covid-19 in Anyang, January 8, 2022
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Anyang ក្នុងខេត្ត Henan ត្រូវបានបិទខ្ទប់ បន្ទាប់ពីរកឃើញករណីមួយចំនួន។

វីរុសបំប្លែងខ្លួន អូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័ស បានបង្កជាបញ្ហាប្រឈមថ្មីចំពោះប្រទេសចិន ដោយករណីចំនួនពីរនៅ Anyang គឺផ្សារភ្ជាប់ទៅនឹងចង្កោមឆ្លង ដែលកំពុងកើនឡើងនៅក្នុងទីក្រុងភាគខាងជើង Tianjin។

Authorities in Anyang announced the lockdown late Monday, issuing a notice ordering residents not to leave their homes or drive cars on the roads, state news agency Xinhua reported. Pictured: People in Anyang queue to be tested for Covid-19, January 8, 2022

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អាជ្ញាធរក្នុងទីក្រុង Anyang បានប្រកាសពីការបិទខ្ទប់កាលពីល្ងាចថ្ងៃចន្ទ ដោយបានចេញសេចក្តីជូនដំណឹងមួយ បញ្ជាពលរដ្ឋមិនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ឬបើកបរយានយន្តនៅលើដងផ្លូវឡើយ។

ទីភ្នាក់ងារព័ត៌មានដដែលបានរាយការណ៍ទៀតថា អាជីវកម្មមិនសំខាន់ទាំងអស់ និងសាលារៀនត្រូវបានបិទ ហើយការធ្វើតេស្តទ្រង់ទ្រាយធំបានចាប់ផ្តើម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រប់គ្រងរោគរាតត្បាតធ្ងន់ធ្ងរ និងទប់ស្កាត់ការរីករាលដាលនៃវីរុសអូមីក្រុង។

China has 20 million people locked down as third city imposes Covid  measures | The Independent

មានការឆ្លងក្នុងសហគមន៍ថ្មីចំនួន ៥៨ករណីត្រូវបានរាយការណ៍នៅក្នុងទីក្រុង Anyang ដែលនាំឲ្យករណីសរុបរបស់ទីក្រុងនេះ ឡើងដល់ ៨៤ករណីចាប់តាំងពីថ្ងៃសៅរ៍មក។

ទីក្រុងនេះបានរឹតបន្តឹងការធ្វើដំណើរចេញក្រៅរួចទៅហើយ ដើម្បីធានាថា​ ការផ្ទុះឡើងនឹងមិនរីករាលដាលដល់តំបន់ខាងក្រៅនោះទេ។

App Glitches And Food Shortages Challenge China's Biggest Covid-19 Lockdown  Since Wuhan

យ៉ាងហោចណាស់ទីក្រុងចំនួនបីក្នុងខេត្ត Henan កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ខណៈប្រជាជនចំនួន១៣លាននាក់នៅទីក្រុង Zhengzhou ក្នុងខេត្តនេះ ក៏ប្រហែលជាជាប់ក្នុងការបិទខ្ទប់ទាំងស្រុងផងដែរ។

កាល​ពី​សប្តាហ៍​មុន មនុស្ស​មួយ​លាន​នាក់​នៅទីក្រុង Yuzhou ដែល​ក៏ស្ថិត​ក្នុង​ខេត្ត Henan ផងដែរ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​នៅ​ផ្ទះ។ រីឯទីក្រុង Xi’an ដែលមានប្រជាជន១៣លាននាក់ កំពុងជាប់ក្នុងការបិទខ្ទប់សប្តាហ៍ទី៣៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម