Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មាន​ធំ​ៗ​ទូទាំង​ពិភព​លោក​ចាប់​អារម្មណ៍​ការ​ស្លាប់កណ្តុរ​វីរ​បុរស​កម្ពុជា

បានផុស

នៅ

បណ្តាញ​សារព័ត៌មាន​ធំ​ៗ​ទូទាំង​ពិភព​លោក​បាន​​​ចាប់​អារម្មណ៍ និង​ចេញ​ផ្សាយ​ការ​ស្លាប់​របស់​កណ្តុរ​ស្វែង​រក​​​គ្រាប់​​មីន​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ហៅ​ថា​ជា វីរបុរស។

កណ្តុរ​ជា​វីរបុរស​ហិត​ក្លិន​មីន​កម្ពុជា​ឈ្មោះ Magawa ដែល​បាន​ឈ្នះ​មេដាយ​មាស​សម្រាប់​ភាព​ក្លាហាន​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​កម្ពុជា​បាន​ស្លាប់​ក្នុង​អាយុ​៨​ឆ្នាំ។

កណ្តុរ​យក្ស​​កម្ពុជា​មួយ​ក្បាល​នេះ​បាន​រក​ឃើញ​គ្រាប់​មីន និង​គ្រឿង​ផ្ទុះ​ជាង​១០០​គ្រាប់​។ នេះ​បើ​យោង​តាម APOPO ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​គ្រាប់​មីន​ដែល​បាន​បង្វឹក​កណ្តុរ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នាដៃ​របស់​កណ្តុរ​វីរបុរស​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ពី​​អង្គការ​សប្បុរស​ធម៌ពេទ្យ​សត្វ​អង់គ្លេស​ មន្ទីរ​ពេទ្យ​ប្រជាជន​សម្រាប់​សត្វឈឺ​កាល​ពី​ឆ្នាំ​២០២០។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ APOPO បាន​និយាយ​ថា ៖«ខ្លួន​ពិត​ជា​ក្រៀម​ក្រំ និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​ត្រូវ​ចែក​រំលែក​ដំណឹង​ដ៏​សោក​សៅ​នៅ​ពេល​កណ្តុរ​វីរបុរស Magawa ​បាន​ស្លាប់​នៅ​ក្នុង​ចុង​សប្តាហ៍​កន្លង​ទៅ​។ កណ្តុរ​នេះ​មាន​សុខភាព​ល្អ និង​ចំណាយ​ពេល​​ភាគ​ច្រើន​បំផុត​ក្នុង​ការ​លេង​ធម្មតា​កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​នៅ​ពេល​ចុង​សប្តាហ៍ រូប​គេ​ចាប់​ផ្តើម​យឺត ដេក​ច្រើន និង​ចាប់​អារម្មណ៍​ចំពោះ​ចំណី​អាហារ​តិច។ Magawa ទើប​តែ​រីក​រាយ​នឹង​ថ្ងៃ​កំណើត​របស់​គេ​កាល​ពី​ខែ​វិច្ឆិកា ដែល​ឈាន​ចូល​ដល់​អាយុ​៨​ឆ្នាំ»។

ដំណឹង​ប្រកាស​ពី​ការ​ស្លាប់​របស់​កណ្តុរ​វីរបុរស​នេះ​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ធំ​ៗ​ទូទាំង​ពិភព​លោក​ចាប់​អារម្មណ៍ និង​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​ដូច​ជា CNN, CBS News, BBC, Reuters, New York Times, Xinhuanet និង Yahoo ជា​ដើម។

APOPO បាន​បញ្ជាក់​ថា កណ្តុរ​នេះ​បាន​កើត​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៣​នៅ​សាកល​វិទ្យាល័យ​កសិកម្ម​ Sokoine ក្នុង​ប្រទេស​តង់ហ្សានី ដែល​ជា​កន្លែង​រូប​គេ​រៀន​ពី​រៀន​ពី​របៀប​​ស្វែង​រក​គ្រាប់​មីន​តាម​រយៈ​វិញ្ញាណ​ហិត​ក្លិន​ដ៏​ពិសេស។ រយៈ​ពេល​៣​ឆ្នាំ​ក្រោយ​មក រូប​គេ​ត្រូវ​បាន​យក​មក​ខេត្តសៀមរាប ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​រូប​គេ​ចាប់​ផ្តើម​ការងារ​រក​គ្រាប់​មីន និង​គ្រឿង​ផ្ទុះ​ពិតប្រាកដ។

បើ​គិត​ជា​ផ្ទៃ​ដី​វិញ Magawa បាន​ជួយ​បោស​សំអាត​ជាង​២២៥០០០​ម៉ែត្រ​ការ៉េ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម