Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពរុស្សី ៣ពាន់នាក់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតព្រំដែនអ៊ុយក្រែន

បានផុស

នៅ

កងទ័ពរុស្សីប្រមាណ៣ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅភាគខាងលិចប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារទី១១ខែមករា រួមទាំងនៅតំបន់ជិតប្រទេសអ៊ុយក្រែនផងដែរ។

រុស្ស៊ីបានធ្វើឲ្យប្រទេសលោកខាងលិចព្រួយបារម្ភ ដោយការបង្កើនកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សន្យាកុំអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ឬពង្រីកសម្ព័ន្ធភាពយោធាទៅភាគខាងកើត ប៉ុន្តែលក្ខខណ្ឌនេះត្រូវបានសហរដ្ឋអាមេរិកបដិសេធ។

ការ​ប្រកាស​អំពី​សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​រុស្ស៊ីនិង​អាមេរិក​ពិភាក្សា​គ្នា​លើ​សំណើ​សន្តិសុខ​របស់ទី​ក្រុងមូស្គូ។

សារព័ត៌មាន Interfax បានដកស្រង់ប្រភពពីអង្គភាពយោធាភាគខាងលិច ដែលបាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងតំបន់ Smolensk ជិតព្រំដែនបេឡារុស្ស និងនៅតំបន់ Voronezh, Belgorod និង Bryansk ជិតព្រំដែនអ៊ុយក្រែន។

រថពាសដែកចំនួន៣០០គ្រឿងនឹងត្រូវចូលរួម រួមទាំងរថក្រោះធុន T-72B3, យានប្រយុទ្ធ BMP-2 និងអាវុធធម្មតាផងដែរ។

សមយុទ្ធនេះនឹងអនុវត្តការបាញ់ចេញពីរថពាសដែក និងអាវុធ, រៀបចំក្បួនក្នុងអំឡុងពេលមានការបំផ្លិចបំផ្លាញពីសត្រូវ និងសកម្មភាពឈ្លបយកការណ៍ ហើយបំពាក់នូវបន្ទាយរឹងមាំ។

ទីក្រុងវ៉ាស៊ីនតោន បានជំរុញទីក្រុងមូស្គូឲ្យបញ្ឈប់ការកសាងកងទ័ពរបស់ខ្លួនប្រមាណ ១០០,០០០នាក់នៅជិតព្រំដែនអ៊ុយក្រែន ដែលបានជំរុញឲ្យមានការព្រួយបារម្ភពីអ៊ុយក្រែន និងលោកខាងលិច អំពីការលុកលុយថ្មីដែលអាចកើតមាន ពោលគឺរយៈពេលប្រាំបីឆ្នាំបន្ទាប់ពីរុស្ស៊ីដណ្តើមយកឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូនិយាយថា ខ្លួនគ្មានចេតនាវាយប្រហារទេ ហើយមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការផ្លាស់ទីទាហានរបស់ខ្លួននៅលើទឹកដីរបស់ខ្លួន និងធ្វើសមយុទ្ធយោធាតាមដែលខ្លួនយល់ឃើញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម