តាម​ពិត​ Novak​ ឆ្លង​កូវីដ​ហើយ​នៅ​ដើរ​​​ក្រៅ​ប្រទេស​កំពុងប្រឈម​ពិន័យ​ឬ​ជាប់គុក
Connect with us

ព័ត៌មានអន្ដរជាតិ

តាម​ពិត​ Novak​ ឆ្លង​កូវីដ​ហើយ​នៅ​ដើរ​​​ក្រៅ​ប្រទេស​កំពុងប្រឈម​ពិន័យ​ឬ​ជាប់គុក

បានផុស

នៅ

តារាវាយកូនបាល់លេខ១លើលោក Novak Djokovic ប្រឈមនឹងការពិន័យ ឬអាចជាប់ពន្ធនាគារនៅប្រទេសស៊ែប៊ី បន្ទាប់ពីរូបគេបានបំពានច្បាប់កូវីដ-១៩ នៅពេល​បានឆ្លងជំងឺ​នេះ​ហើយ​កាលពីខែមុន។ នេះបើយោងតាមមេធាវីបាននិយាយ ខណៈលោកស្រី​នាយករដ្ឋមន្ត្រីស៊ែប៊ីបានព្រមានពីឥរិយាបថរបស់កីឡាកររូបនេះដែលបំពានបំរាមកូវីដយ៉ាងច្បាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវាយកូនបាល់អាយុ៣៤ឆ្នាំបានកំពុងមានមហិច្ឆតាបំបែកកំណត់ត្រាក្នុងការឈ្នះពានធំលើកទី២១នៅពេលរូបគេត្រូវចូលរួមប្រកួតពានរង្វាន់ Australian Open នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ប៉ុន្តែរូបគេនៅតែអាចនិរទេសដោយរដ្ឋាភិបាលអូស្ត្រាលីដែលមិនសប្បាយចិត្តនឹងការលើកលែងផ្នែកវេជ្ជសាស្ត្ររបស់កីឡាករ។

Djokovic កាលពីថ្ងៃពុធបានទទួលស្គាល់ថា លោកដឹងខ្លួនឯងធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅពេលចូលរួមបទសម្ភាស និងថតរូបឲ្យកាសែតមួយនៅប្រទេសស៊ែប៊ីកាលពីថ្ងៃទី១៨ ខែធ្នូ និង​បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមថា លោកបានធ្វើឲ្យមានកំហុសឆ្គងនៃរោគវិនិច្ឆ័យ។

កីឡាករក៏បានបន្ទោសពីកំហុសរបស់ក្រុមការងារខ្លួនដែលបានបំពេញនៅក្នុងឯកសារអន្តោប្រវេសន៍។ កីឡាករនិយាយថា ពួកគេមិនបានប្រាប់​​ដែល​​លោក​បាន​​ធ្វើដំណើរទៅក្រៅប្រទេសស៊ែប៊ីគឺទៅ ប្រទេសអេស្ប៉ាញរយៈពេល២សប្តាហ៍មុនពេលចូលទៅ​ប្រទេសអូស្ត្រាលី។

មេធាវីនៅស៊ែប៊ីបាននិយាយថា ការបំពាន​ច្បាប់​រឹតត្បិតកូវីដរបស់ប្រទេសគឺល្មើសលើមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចត្រូវពិន័យ ឬកាត់ទោសឲ្យជាប់ពន្ធនាគារដល់ទៅ៣ឆ្នាំ។

Djokovic ទើបតែត្រូវបានដោះលែងឲ្យមានសេរីភាពពីទីឃុំឃាំងអន្តោប្រវេសន៍ក្នុងសណ្ឋាគារនៅទីក្រុង Melbourne កាលពីថ្ងៃចន្ទ បន្ទាប់ពីចៅក្រមបានសម្រេចផ្តល់សុពលភាពទិដ្ឋាការដល់រូបគេវិញ ក្រោយពេលរដ្ឋាភិបាលអូស្ត្រាលីបានលុបចោល។

លោកស្រី Ana Brnabić

នាយករដ្ឋមន្ត្រីស៊ែប៊ី លោកស្រី Ana Brnabić បានលើកឡើងថា Djokovic គួរតែពន្យល់ពីអ្វីដែលលោកស្រីហៅថា «តំបន់ប្រផេះ»។ ប្រសិនបើលោកឆ្លងកូវីដហើយ លោកត្រូវតែនៅដាច់ដោយឡែក។ បើលោកបានបំពានច្បាប់ លោកស្រីនឹងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យ២នាក់​ លាក់​គ្រឿងញៀន​២កូនថង់​ ត្រៀម​លក់​ត្រូវ​នគរបាល​បង្ក្រា

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោ​ផ្ទះ​ទុកចោល ត្រូវ​អគ្គិភ័យ ឆាបឆេះ​គ្មាន​សល់

កីឡា២ ម៉ោង មុន

រឿងរ៉ាវ ៣ សំខាន់ៗ ដែល​ត្រូវ​ទស្សនា​កម្មវិធី ONE: ONLY THE BRAVE នា​ថ្ងៃ​សុក្រ​នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

Sokha Hotels

ព័ត៌មានពេញនិយម