Connect with us

ព័ត៌មានអន្ដរជាតិ

Moderna រំពឹង​បានលទ្ធផល​ពី​វ៉ាក់សាំង​បង្ការ​កូវីដ​សម្រាប់ក្មេង​អាយុ​​២​ទៅ​៥ឆ្នាំ​ខែ​មីនា

បានផុស

នៅ

ក្រុម​ហ៊ុន​ឱសថ Moderna នៅ​ថ្ងៃ​ទី​១៣ ខែ​មករា​នេះ​ ​រំពឹង​​ទទួល​បាន​ទិន្នន័យ​ពី​ការ​សាក​ល្បង​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩​សម្រាប់​កុមារ​អាយុ​២​ទៅ​៥​ឆ្នាំ​នា​ខែ​មីនា​ខាង​មុខ​។

ក្រុម​ហ៊ុន​បាន​និយាយ​ថា ៖«ប្រសិន​បើ​ទិន្នន័យ​មាន​ការគាំទ្រ និង​ជា​កម្មវត្ថុ​ដល់​ការ​ប្រឹក្សា​បទ​បញ្ញត្តិ  Moderna ប្រហែល​ជា​ដំណើរ​​បំពេញ​បទ​បញ្ញត្តិ​សម្រាប់​កុមារ​អាយុ​២​ទៅ​៥​ឆ្នាំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង​របស់ Moderna ដែល​ផ្នែក​លើ​ទម្រង់សារ RNA ទទួក​បាន​ការ​អនុញ្ញាត​ប្រើ​ប្រាស់​បន្ទាន់​ជា​ផ្លូវ​ការ​នៅ​អឺរ៉ុប ចក្រភព​អង់គ្លេស អូស្ត្រាលី និង​កាណាដា​សម្រាប់​ក្មេង​វ័យ​ជំទង់​​អាយុ​១២​ដល់​១៧​ឆ្នាំ ហើយ​បាន​ដាក់​ឯកសារ​ស្នើ​សុំ​សម្រាប់​កុមារ​អាយុ​៦​ទៅ​១១​ឆ្នាំ​រួច​រាល់​ហើយ។

ចំណែក​នៅសហរដ្ឋ​អាមេរិក វ៉ាក់សាំង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ប្រើ​ពី​​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA) សម្រាប់​ការ​ចាក់​ពីរ​ដូស និង​ដូស​ជំរុញ​ដល់​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើយ។ ទោះ​ជា​យ៉ាង​ណា ក្រុម​ហ៊ុននៅ​​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​សម្រាប់​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ចំពោះ​កុមារ​ឡើយ​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម