Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា រុស្ស៊ី មិនព្រមឲ្យមាន “បដិវត្តន៍ពណ៌” នៅ កាហ្សាក់ស្ថាន ឡើយ

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ១៦៤ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ចំពេលមានការតវ៉ាដោយហិង្សាប្រឆាំងនឹងរដ្ឋាភិបាល ខណៈមនុស្សជិត ៨,០០០ នាក់ត្រូវបានឃុំខ្លួន ក្រោយកងកម្លាំង SCTO ដឹកនាំដោយរុស្ស៊ីបានបញ្ជូនទាហានទៅបង្ក្រាបការតវ៉ានោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym Jomart Tokaev បានស្តីបន្ទោសការជ្រៀតជ្រែកពីបរទេសចំពោះភាពចលាចលនៅក្នុងប្រទេស ហើយលោកបានប្តេជ្ញាផ្តល់ភស្តុតាងបន្ថែមនៃការឈ្លានពានរបស់ភេរវករប្រឆាំងនឹងកាហ្សាក់ស្ថាន ។

លោក Tokaev បានចោទប្រកាន់ថា ពួកសកម្មប្រយុទ្ធមកពីអាស៊ីកណ្តាល រួមទាំងអាហ្វហ្គានីស្ថាន និងមជ្ឈិមបូព៌ា បានជាប់ពាក់ព័ន្ធក្នុងភាពចលាចលនេះ ខណៈលោកក៏បានសំដៅបញ្ហានេះដោយប្រយោលទៅកាន់ប្រទេសតួកគីផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានចោទប្រកាន់កងកម្លាំងខាងក្រៅផងដែរថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អតីតរដ្ឋសូវៀតមួយនេះ ។ លោក ពូទីន នៅឯកិច្ចប្រជុំ​កិច្ច​ប្រជុំ​សម្ព័ន្ធ​ភាព​យោធា CSTO បាននិយាយថា “ពួកគេបានប្រើប្រាស់ក្រុមសកម្មប្រយុទ្ធដែលមានការរៀបចំ និងគ្រប់គ្រងបានល្អ រួមទាំងក្រុមដែលទទួលការបណ្តុះបណ្តាលច្បាស់លាស់នៅក្នុងជំរំភេរវករនៅបរទេស” ។

លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាតឲ្យមានការសម្រេចបាននូវសេណារីយ៉ូ “បដិវត្តន៍ពណ៌” នៅក្នុងតំបន់នោះទេ ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីត្រូវបានគេមើលឃើញថាសំដៅទៅកាន់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ។

កន្លងមក ទីក្រុងមូស្គូក៏បានស្តីបន្ទោសការជ្រៀតជ្រែកពីលោកខាងលិចចំពោះការបះបោរដ៏ពេញនិយមនៅក្នុងអតីតប្រទេសសូវៀតដូចជា ហ្សកហ្ស៊ី អ៊ុយក្រែន និងបេឡារុស ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CRUX

ចុចអាន ៖ ទីបំផុត រុស្ស៊ី ដកទ័ពចេញពី កាហ្សាក់ស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម