Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើតេស្តមនុស្សជាង២៥ម៉ឺននាក់រកជំងឺកូវីដ-១៩បន្ទាប់ពីផ្ទុះចង្កោមចម្លងថ្មី

បានផុស

នៅ

ប្រទេសចិនបានធ្វើតេស្តលើមនុស្សជាង២៥ម៉ឺននាក់រកវីរុសកូរ៉ូណាបន្ទាប់ពីមានករណីថ្មីមួយចំនួនត្រូវបានរកឃើញនៅទីក្រុងភាគខាងត្បូង Chengdu។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្តីប្រពន្ធវ័យចំណាស់មួយគូត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃចន្ទទី៧ខែធ្នូហើយអាជ្ញាធរបានតាមដានយ៉ាងជិតស្និទ្ធរកអ្នកជាប់ពាក់ព័ន្ធនិងធ្វើតេស្តលើអាហារ។

មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា វីរុសនេះត្រូវបានគេរកឃើញនៅលើអាហារដែលទុកនៅក្នុងទូរទឹកកកនិងនៅលើជ្រញ់ក្នុងផ្ទះល្វែងរបស់ពួកគេ។

គណៈកម្មការសុខាភិបាលក្រុងបាននិយាយថា គិតត្រឹមថ្ងៃអង្គារ ប្រជាជនចំនួន២៥៥,២០០នាក់នៅក្នុងទីក្រុងត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩។

យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សាលារៀននិងសាលាមតេយ្យក្នុងស្រុក Pidu ដែលជាកន្លែងផ្ទុះវីរុស ត្រូវបានបិទខណៈគ្រូនិងសិស្សត្រូវធ្វើចត្តាឡីស័កនិងធ្វើតេស្តរកវីរុស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម