Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ បង្កើនអង់ទីគ័រខ្លាំងក្លាប្រឆាំង អូមីក្រុង

បានផុស

នៅ

ក្រុមហ៊ុន AstraZeneca បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៣ខែមករានេះថា ទិន្នន័យបឋមពីការសាកល្បងលើវ៉ាក់សាំងកូវីដរបស់ខ្លួនឬគេហៅឈ្មោះ Vaxzevria បង្ហាញថា វាបានបង្កើតការឆ្លើយតបអង់ទីគ័រខ្ពស់ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង និងវីរុសប្រភេទផ្សេងទៀត រួមទាំង Beta, Delta, Alpha និង Gamma ផងដែរនៅពេលចាក់ដូសទី៣។

ក្រុមហ៊ុននិយាយថា ការឆ្លើយតបអង់ទីគ័រកាន់តែខ្លាំង ត្រូវបានគេឃើញនៅក្នុងខ្លួនមនុស្សដែលចាក់វ៉ាក់សាំ Vaxzevria ឬវ៉ាក់សាំងប្រភេទ mRNA ពីមុន។ ក្រុមហ៊ុនបន្ថែមថា ខ្លួននឹងបញ្ជូនទិន្នន័យនេះទៅនិយតករទូទាំងពិភពលោក ដែលមានតម្រូវការបន្ទាន់សម្រាប់ការចាក់ដូសជំរុញ។

AstraZeneca បានបង្កើតវ៉ាក់សាំងជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford ហើយការសិក្សានៅមន្ទីរពិសោធន៍កាលពីខែមុនបានរកឃើញថា ការចាក់វ៉ាក់សាំង Vaxzevria ៣ដូសតែម្តង គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

នេះគឺ​ជា​ទិន្នន័យ​ដំបូង​ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ពី​ការ​សាកល្បង​របស់​ខ្លួន ទៅលើការចាក់ដូសជំរុញ។

ប្រធានក្រុមថ្នាំបង្ការរបស់សាកលវិទ្យាល័យ Oxford លោក Andrew Pollard បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសិក្សាសំខាន់ៗទាំងនេះបង្ហាញថា ការចាក់ថ្នាំបង្ការ Vaxzevria ដូសទី៣បន្ទាប់ពីចាក់វ៉ាក់សាំងដូចគ្នា២ដូស ឬបន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទ mRNA ឬវ៉ាក់សាំងអសកម្ម គឺបង្កើនភាពស៊ាំយ៉ាងខ្លាំងប្រឆាំងនឹងមេរោគកូវីដ១៩”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អង់គ្លេស រកឃើញផលរំខានដ៏កម្រពីវ៉ាក់សាំង AstraZeneca ធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ ឬឈានដល់ស្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម