Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បើកច្រកព្រំដែនមួយទៀតជាមួយ វៀតណាម ដើម្បីនាំចូលផ្លែឈើស្រស់ មុនចូលឆ្នាំថ្មី (មានវីដេអូ)

បានផុស

នៅ

បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា អាជ្ញាធរចិនបានបើកច្រកទ្វារព្រំដែនអន្តរជាតិ Hekou របស់ខ្លួនឡើងវិញដែលភ្ជាប់ជាមួយច្រកព្រំដែន Kim Thanh II ក្នុងខេត្ត Lao Cai ភាគខាងជើងរបស់វៀតណាម ដើម្បីនាំចូលផ្លែឈើស្រស់ រួមទាំងផ្លែស្រកានាគ និងអាហារកកពីប្រទេសវៀតណាម មុនពិធីបុណ្យចូលឆ្នាំថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនរួមគ្នារវាងប្រទេសទាំងពីរ ពោលនៅខេត្ត Lang Son និងខេត្ត Quang Ninh បន្ទាប់ពីប្រទេសចិនបានផ្អាកការនាំចូលផ្លែស្រកានាគវៀតណាមតាមច្រកព្រំដែនចិន Youyi Guan ជាមួយច្រក Huu Nghi របស់វៀតណាម និងច្រក Pu Zhai របស់ចិនជាមួយច្រក Tan Thanh នៃប្រទេសវៀតណាម ចាប់តាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ។

ទន្ទឹមនោះ ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម​បង្ហាញ​ថា ជិត ៣៥ ភាគរយ​នៃ​ការ​នាំ​ចេញ​ផ្លែ​ស្រកានាគ​របស់​វៀតណាម​ទៅ​ប្រទេស​ចិន​បាន​ឆ្លងកាត់​ច្រក​ព្រំដែន​ក្នុង​ទីក្រុង Lao Cai ។

ក្រសួងបាននិយាយថា យ៉ាងណាក៏ដោយ ភាគីចិនបានព្រមានពីការថយចុះសមត្ថភាពផ្ទុកទំនិញនៅច្រកព្រំដែន Hekou ខណៈដែលកម្មករជាច្រើននៅទីនោះបានចាកចេញសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ហើយក៏បានណែនាំដល់ភាគីវៀតណាមឲ្យគោរពច្បាប់គ្រប់គ្រងជំងឺកូវីដ ១៩ ឲ្យបានម៉ឺងម៉ាត់ និងគ្រប់គ្រងយ៉ាងសកម្មនូវការដឹកជញ្ជូនទំនិញតាមច្រកព្រំដែនដើម្បីទប់ស្កាត់ការកកស្ទះ ។

គួរបញ្ជាក់ថា ប្រទេសចិនបានផ្អាកការនាំចូលផ្លែឈើស្រស់របស់វៀតណាមតាមរយៈច្រកព្រំដែន Hekou ចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញកូវីដនៅលើការវេចខ្ចប់ផ្លែឈើស្រកានាគដែលដឹកជញ្ជូនពីប្រទេសវៀតណាម ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ ថៃ ងាកទៅរកការនាំចេញផ្លែឈើស្រស់តាមផ្លូវរថភ្លើង ចិន-ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម២ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម