Connect with us

ព័ត៌មានអន្ដរជាតិ

ការធ្វើតេស្តចុងក្រោយរបស់កូរ៉េខាងជើង គឺជាមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ទី១៥ខែមករានេះថា ប្រទេសកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើងនៅក្នុងសមយុទ្ធរបស់ខ្លួន ធ្វើឲ្យវាក្លាយជាការធ្វើតេស្តអាវុធជាលើកទីបីក្នុងខែនេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានសង្កេតឃើញនូវអ្វីដែលខ្លួនសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលបាញ់ឆ្ពោះទៅទិសខាងកើត ចេញពីខេត្ត Pyongan ខាងជើង លើឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសកូរ៉េខាងជើង។

សមយុទ្ធនេះ ត្រូវបានធ្វើឡើងដើម្បីពិនិត្យនិងវិនិច្ឆ័យភាពជំនាញ របស់មីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង ដែលប្រទេសនេះបានសាកល្បងជាលើកដំបូងកាលពីខែកញ្ញាឆ្នាំមុន។ មីស៊ីលនេះត្រូវបានរចនាឡើង ជាការប្រឆាំងវាយបកដ៏មានសក្តានុពល ចំពោះកងកម្លាំងគំរាមកំហែងណាមួយ។

កាលពីព្រឹកថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើងបានស្តីបន្ទោសរដ្ឋបាលលោក Biden ចំពោះការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងខ្លួន ជុំវិញការសាកល្បងមីស៊ីលចុងក្រោយ ហើយបានព្រមានពីសកម្មភាពកាន់តែខ្លាំងក្លា និងច្បាស់លាស់ជាងនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តជំហរប្រឈមមុខ របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង, អ្នកនាំពាក្យក្រសួងការបរទេសដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់ បាននិយាយការពារការបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ថាជាសមយុទ្ធស្វ័យការពារដ៏ត្រឹមត្រូវមួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េ ខាង ជើង បាញ់ មីស៊ីលមួយគ្រាប់ទៀតហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម