ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ចាប់បានត្រីដូហ្វីនចារកម្មអ៊ីស្រាអែល បំពាក់អាវុធ អាចធ្វើឃាតអ្នកប្រយុទ្ធនៅ ហ្គាហ្សា
ក្រុមហាម៉ាសអះអាងថា ចាប់បាន “ត្រីដូហ្វីនពិឃាត” ធ្វើចារកម្មរបស់អ៊ីស្រាអែល ដែលមានប្រដាប់ដោយអាវុធដែលអាចធ្វើឃាត អ្នកប្រយុទ្ធរបស់ខ្លួន នៅឆ្នេរសមុទ្រ ហ្គាហ្សា។
វីដេអូមួយដែលបង្ហោះតាមអ៊ីនធើណិត ដោយសាខាយោធារបស់អង្គការប៉ាឡេស្ទីនបានអះអាងថា អង្គភាពប្រយុទ្ធកងទ័ពជើងទឹករបស់ខ្លួន បានរកឃើញនិងចាប់បានប្រតិបត្តិករក្នុងទឹក នៅឯសមុទ្រ។
សាខានេះនិយាយថា អង្គភាពកងទ័ពជើងទឹក ត្រូវបានដេញតាមដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល បំពាក់ដោយអាវុធដែលមានសមត្ថភាព ធ្វើឃាតអ្នកប្រយុទ្ធ ហាម៉ាស។
អ្នកនាំពាក្យ Abu Hamza បាននិយាយនៅក្នុងវីដេអូថា ត្រីដូហ្វីនត្រូវបានរកឃើញដោយអ្នកប្រយុទ្ធម្នាក់របស់ក្រុមនេះ។
អ៊ីស្រាអែល មានកងនាវាមុជទឹក “ថ្នាក់ត្រីដូហ្វីន” ប៉ុន្តែវីដេអូរបស់ក្រុម ហាម៉ាស បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមនេះគឺសំដៅលើថនិកសត្វ មិនមែនទូកនោះទេ។
ពួកគេបានបង្ហាញវីដេអូ ដែលអះអាងថា ថតជាប់ពីចារកម្មដែលត្រូវបានចាប់ខ្លួន។ ត្រីនោះមានផ្ទុកដោយអាវុធដូចលំពែង ប៉ុន្តែមើលទៅស្រដៀងទៅនឹងឧបករណ៍ដែលប្រើនៅក្នុងការពិសោធន៍កងទ័ពជើងទឹកអាមេរិក រុស្ស៊ី និងអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនបានឆ្លើយតប ទៅនឹងការចោទប្រកាន់នេះទេ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហាម៉ាសអះអាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad កំពុងប្រើប្រាស់ត្រីដូហ្វីនដើម្បីស៊ើបការណ៍។
នៅខែកក្កដាឆ្នាំ២០១៥ ក្រុមនេះនិយាយថា ខ្លួនចាប់បានត្រីដូហ្វីនធ្វើចារកម្មមួយក្បាល នៅឆ្នេរសមុទ្រហ្គាហ្សា បន្ទាប់ពីឃើញធ្វើចលនានៅខាងក្រៅកំពង់ផែ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារអាកាសជាថ្មីលើជ្រោយ ហ្គាហ្សា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ