Connect with us

ព័ត៌មានអន្ដរជាតិ

WHO ជំរុញឲ្យប្រើឧបករណ៍តេស្តរហ័សរកកូវីដក្នុងសាលារៀន ដើម្បីការពារការផ្ទុះ អូមីក្រុង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការធ្វើតេស្តរកជំងឺកូវីដ ១៩ គួរតែត្រូវបានអនុវត្តនៅក្នុងសាលារៀន ទោះបីជាគ្មានករណីណាមួយត្រូវបានរកឃើញក៏ដោយ ដើម្បីចៀសវាងផលប៉ះពាល់នៃការសិក្សាពីចម្ងាយ ឬតាមអនឡាញ និងដើម្បីការពារការផ្ទុះវីរុសបំប្លែងខ្លួន អូមីក្រុង ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិនិត្យ និងការធ្វើតេស្តនៅតាមសាលាត្រូវបានគេណែនាំឲ្យធ្វើ ហើយឥឡូវនេះ WHO ជឿជាក់ថា ការធ្វើតេស្តតាម PCR ឬតាមឧបករណ៍តេស្តរហ័ស (Rapid Antigen Tests) គួរតែត្រូវបានផ្តល់ឲ្យក្នុងករណីដែលមិនមានរោគសញ្ញា ក្នុងចំណោមសិស្ស និងបុគ្គលិកសាលារៀន ។

លោក Hans Kluge នាយកប្រចាំតំបន់របស់ WHO នៅទ្វីបអឺរ៉ុប បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយអង្គការ UNICEF និង UNESCO ថា “អនុសាសន៍ណែនាំនេះ ផ្តល់នូវឱកាសដ៏មានតម្លៃសម្រាប់រដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការណ៍ត្រឹមត្រូវ ដែលនឹងជួយរក្សាអត្រាឆ្លងជំងឺ និងកាត់បន្ថយការឆ្លងទៅក្នុងសាលារៀន និងដើម្បីបើកសាលារៀនឡើងវិញផងដែរ” ។

លោកបានបន្ថែមថា ការបិទសាលាដូចដែលយើងបានឃើញ គឺមានឥទ្ធិពលអាក្រក់បែបនេះទៅលើការអប់រំ សុខមាលភាពសង្គម និងផ្លូវចិត្តរបស់កុមារ និងយុវជនរបស់យើង ។

លោក Kluge បានបញ្ជាក់ថា “យើងមិនអាចអនុញ្ញាតឲ្យការរីករាលដាលនៃជំងឺរាតត្បាត ប្លន់យកការអប់រំ និងការអភិវឌ្ឍន៍របស់ពួកគេបានទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ UNICEF៖ ការបិទសាលារៀន ត្រូវតែជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធជាមួយ អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម