Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ Amnesty អំពាវ​នាវកុំ​ឲ្យ​​អ៉ីតាលី​​រើស​អើង​អ្នក​អត់​ចាក់​វ៉ាក់សាំង​

បានផុស

នៅ

អង្គការ​សិទ្ធិ​មនុស្ស​លើក​លែង​ទោស​អន្តរជាតិ Amnesty ​បាន​ជំរុញ​​ឲ្យ​ប្រទេស​អ៉ីតាលី​កែប្រែ​​ការ​រឹត​ត្បិត​​​ចំពោះ​អ្នក​ប្រឆាំង​នឹង​កូវីដ​ដើម្បី​ជៀស​វាង​ការ​រើស​អើង​​អ្នក​​អត់​ចាក់​វ៉ាក់សាំង​។

នៅ​ក្នុង​អនុក្រឹត​ថ្មី​មួយ​របស់​រដ្ឋាភិបាល​នាយក​រដ្ឋ​មន្ត្រី លោក Mario Draghi បាន​ចេញ​កាតព្វកិច្ច​​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​មាន​អាយុ​លើស​៥០​ឆ្នាំ និង​សម្រាប់​ប្រើ​ប្រាស់​សេវា​​ដឹក​ជញ្ជូន​សាធារណៈ ព្រម​ទាំង​សេវាកម្ម​ជា​ច្រើន​ទៀត ដែល​បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសមួយ​ចំនួន​តូច​ចាត់​វិធាការ​ស្រដៀង​​គ្នា​ក្នុង​គោល​បំណង​បន្ធូរបន្ថយ​​សម្ពាធ​​សេវា​សុខាភិបាល​អ៉ីតាលី ព្រម​ទាំង​កាត់​បន្ថយ​មរណភាព​ដោយ​សារ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty បាន​ស្នើ​ឲ្យ​ផ្តល់​វិធាន​ការ​​​ជម្រើស​​វិញ​ ដូច​ជា​​ ការ​ពាក់​ម៉ាស់​ និង​តេស្ត​កូវីដ-១៩ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជា​ជន​​ដែល​មិន​ចាក់​វ៉ាក់សាំង​បន្ត​ទៅ​ធ្វើ​ការ និង​ប្រើ​ប្រាស់​សេវា​​​ដឹក​ជញ្ជូន​សាធារណដោយ​គ្មាន​ការ​រើង​អើង។​

ស្ថិត​ក្រោម​ច្បាប់​បច្ចុប្បន្ន​ដែល​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ការ​ពាក់​ម៉ាស់ និង​ការ​ធ្វើ​តេស្ត​អវិជ្ជមានគឺ​មិន​គ្រប់​គ្រាន់​ដើម្បី​ប្រើ​ប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ ឬ​ប្រជា​ជន​​អាយុ​លើស​៥០​ឆ្នាំ​ទៅ​ធ្វើ​ការ​បាន​ឡើយ។

អង្គការ​លើក​លែង​ទោស Amnesty អ៉ីតាលី ដែល​ជា​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​និយាយ​ថា​កាតព្វកិច្ច​​ចាក់​វ៉ាក់សាំង​អាច​មាន​យុត្ថិធម៌ ប៉ុន្តែ​​ចាំបាច់​ត្រូវ​​កំណត់​​​ពេល​វេលា និង​សមាមាត្រ​ដែល​មាន​គោល​បំណង​ស្រប​ច្បាប់នៃ​ការការពារ​សុខភាព​សាធារណៈ។

អង្គការ​នេះ​បាន​និយាយ​ថា ៖«រដ្ឋាភិបាល​​ត្រូវ​តែ​បន្ត​ធានា​ថា ប្រជា​ជាន​ទាំង​អស់​អាច​រីក​រាយ​ចំពោះ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ ដូច​ជា​សិទ្ធិ​​ទទួល​បាន​ការ​អប់រំ​ ធ្វើ​ការ និង​ព្យាបាល​ជំងឺ ជា​ពិសេស​អ្នក​ជំងឺ​មិន​មែន​កូវីដ​ដែល​ត្រូវ​ការ​វះ​កាត់​បន្ទាន់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម