Connect with us

ព័ត៌មានអន្ដរជាតិ

បើកព្រំដែនភ្លាម កូរ៉េខាងជើង បញ្ជូនរថភ្លើងទៅដឹកទំនិញនៅ ចិន

បានផុស

នៅ

ប្រភពរដ្ឋាភិបាលចិនបាននិយាយថា រថភ្លើងដឹកទំនិញពីកូរ៉េខាងជើងបានមកដល់ប្រទេសចិនហើយ បន្ទាប់ពីបិទព្រំដែនជិត ២ ឆ្នាំដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​និយាយ​ថា រថភ្លើង​បាន​ចាកចេញ​ពីទីក្រុង Sinuiju ហើយ​បាន​មក​ដល់​ទីក្រុង Dandong ព្រំដែន​ចិន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលនិយាយថា រថភ្លើងទំនងជាផ្ទុកទៅដោយគ្រឿងបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ហើយត្រឡប់ទៅកូរ៉េខាងជើងវិញនៅថ្ងៃចន្ទនេះ ។

ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅឆ្នាំ ២០២០ ដោយលើកឡើងពីភាពចាំបាច់ដើម្បីការពារកូវីដឆ្លងចូលប្រទេស ។

ទន្ទឹមនោះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាគោលនយោបាយរបស់លោកកាលពីខែមុនថា ការទប់ស្កាត់ការឆ្លងគឺជាគម្រោងជាតិអាទិភាព ។

ស្របពេលជាមួយគ្នានេះ ចិន​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រីក​រាល​ដាល​នៃ​មេរោគ​ មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំងផងដែរ ។

គួរបញ្ជាក់ថា កូរ៉េខាងជើងគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយប្រទេសចិន ហើយវាកំពុងត្រូវបានគេមើលថាតើការមកដល់នៃរថភ្លើងដឹកទំនិញនេះនឹងនាំទៅដល់ការបន្តពាណិជ្ជកម្មពេញលេញទៀតឬយ៉ាងណានោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដឹងមូលហេតុពីក្រោយការស្រកទម្ងន់មិនធ្លាប់មានរបស់ គីម ជុងអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម