Connect with us

ព័ត៌មានអន្ដរជាតិ

រាជ​​វង្ស​ហុល្លង​ផ្អាក​ប្រើព្រះទីនាំង​សេះ​មាស​ជា​បណ្តោះ​អាសន្ន ក្រោយ​រង​ការ​រិះគន់

បានផុស

នៅ

ព្រះមហាក្សត្រ Willem-Alexander មានបន្ទូលថា ព្រះរាជវង្សហុល្លង់នឹងឈប់ប្រើ​ព្រះ​នាំង​សេះមាស (រទេះសេះមាស) ជាបណ្តោះអាសន្នរហូតដល់ហុល្លងត្រៀមខ្លួនរួចរាល់ បន្ទាប់ពីមានការរិះគន់ពីការភ្ជាប់ទាក់ទឹងនឹងអាណានិគមដែលរទេះអូសដោយសេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះមហាក្សត្រ Willem-Alexander ដែលកំពុងគ្រងរាជសម្បត្តិនៅហុល្លង់ មានបន្ទូលក្នុងវីដេអូមួយ​ផ្សាយក្នុង YouTube កាលពីថ្ងៃព្រហស្បតិ៍ថា ៖«ប្រវត្តិសាស្ត្ររបស់យើងមានច្រើនគួរទីមោទនៈ។ ទន្ទឹមជាមួយគ្នានេះ វាក៏ផ្តល់ឲ្យនូវសម្ភារៈសិក្សាសម្រាប់កំហុសដើម្បីទទួលស្គាល់ និងជៀសវាងនាពេលអនាគត»។

ព្រះអង្គបន្ត​មានបន្ទូល​ថា ៖«យើងមិនអាចសរសេរឡើងវិញពីអតីតកាលបានទេ។ យើងអាចព្យាយាមដោះស្រាយជាមួយគ្នា។ នោះជាការអនុវត្តចំពោះអតីតកាលអាណានិគម។ ផ្ទុយទៅវិញ ការប្រឹងប្រែងប្រមូលផ្តុំគឺត្រូវការចាំបាច់ស៊ីជម្រៅ និងយូរអង្វែង។ ពួកយើងត្រូវការរួបរួមជាងការ​បែក​បាក់»។

ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មានបន្ទូលថា ប្រទេសទាំងឡាយរាប់ទាំងចក្រភពអង់គ្លេសផងត្រូវតែត្រឹមត្រូវខុសពីអាណានិគមនិយម។

ស្តេច Willem-Alexander

រទេះសេះដែលត្រូវបានគេស្គាល់ទូទៅថា “De Gouden Koets” ស្ថិតនៅចំណុកកណ្តាលនៃការជជែកវែកញែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមគណៈកម្មការមួយអំពីរទេះសេះមាសបានដាក់ឈ្មោះថា«គោរពពីអាណានិគម»ដែលបានពណ៌នាពីមនុស្សនៃពណ៌សម្បុរពីអាណានិគមដែលលុតជង្គង់ចុះក្រោមជើងស្ត្រីស្បែកសម្នាក់ដែលតំណាងឲ្យប្រទេសហុល្លង់ នៅពេលផ្តល់អំណោយដល់នាង។ នេះបើយោងតាមសារមន្ទីរទីក្រុង Amsterdam ដែលជាកន្លែងតម្កល់រទេះសេះមាស។

យោងតាមសារមន្ទីរ Rijksmuseum នៅទីក្រុង Amsterdam ឲ្យដឹងថា ចក្រភពហុល្លង់មានអាយុកាល២៥០ឆ្នាំចាប់ពីសតវត្សរ៍ទី១៧ដល់ទី១៩។ ចក្រភពនេះបានបានដំណើរការនៅតំបន់ផ្សេងៗរួមមាន ការាបៀន ប្រេស៊ីល ស៊ូរីណាម អាហ្វ្រិកខាងត្បូង និងអាស៊ី ដែលប្រជាជនបានធ្វើជាទាសករ និងកេងប្រវ័ញ្ចដោយពួកចក្រពត្តិ។

ឥឡូវនេះ រទេះសេះមាសត្រូវបានប្រើជាចម្បងសម្រាប់ទិវារបស់ស្តេច នៅពេលព្រះមហាក្សត្រ Willem-Alexander បើកដំណើរការរដ្ឋសភាហុល្លង់លើកទី៣ ថ្ងៃអង្គារ៍ ខែកញ្ញា និងថ្លែងព្រះរាជសុន្ទរកថាអំពីរបៀបវារៈរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំថ្មី។ នេះបើយោងតាមវេបសាយរបស់រដ្ឋាភិបាលហុល្លង់។

ជាមួយគ្នានេះ រទេះសេះមាសក៏ត្រូវបានភ្ជាប់នឹងព្រះរាជពិធីរបស់រាជវង្សដូចជា ព្រះរាជពិធីអភិសេក និងគ្រងរាជសម្បត្តិជាដើម។

ស្តេច Willem-Alexander មានបន្ទូលថា ៖«រាជរថសេះមាសនឹងអាចត្រូវបានប្រើនៅពេលប្រទេសហុល្លង់ត្រៀមខ្លួនរួចរាល់។ ហើយឥឡូវនេះមិនទេ»។

ព្រះ​អង្គ​មាន​រាជ​បន្ទូល​បន្ថែម​ថា ៖«ប្រជារាស្ត្រហុល្លង់ទាំងអស់គួរមានអារម្មណ៍ថា ពួកគេមានភាពស្មើគ្នា និងទទួលបានឱកាសដូចគ្នា។ អ្នករាល់គ្នាគួរមានអារម្មណ៍ជាផ្នែកមួយនៃអ្វីដែលត្រូវបានកសាងនៅក្នុងប្រទេសរបស់យើង ហើយមោទនភាពចំពោះវា»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៤៧ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម