Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូទាហាន ឥណ្ឌា រាំកម្ដៅខ្លួនក្នុងសីតុណ្ហភាពដក ១០ អង្សាសេ កំពុងផ្ទុះលើបណ្ដាញសង្គម

បានផុស

នៅ

ទឹកដីសហភាពនៃរដ្ឋ Jammu និង Kashmir របស់ប្រទេសឥណ្ឌាបានជួបប្រទះនឹងការធ្លាក់ព្រិលយ៉ាងខ្លាំង ហើយសីតុណ្ហភាពធ្លាក់ចុះដល់ដក ១០ អង្សាសេ ។

ទាហាន និងកងទ័ពឥណ្ឌាដែលមានមូលដ្ឋាននៅក្នុងតំបន់នោះបានរកវិធីដើម្បីរក្សាខ្លួនពួកគេឲ្យកក់ក្តៅនៅក្នុងស្ថានភាពអាកាសធាតុដែលកាន់តែត្រជាក់ទៅៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះនៅក្នុងវីដេអូ​មួយ​ដែល​បង្ហាញ​ពី​ក្រុម​កង​កម្លាំង​សន្តិសុខ​ព្រំដែន (BSF) ប្រារព្ធ​ពិធី​ Bihu និង​រាំ​បទ​ប្រជាប្រិយ​នៅ​លើ​ភ្នំ​កំពុងល្បីល្បាញនៅលើបណ្ដាញសង្គម ។

សកម្មភាពដែល​ទាហាន​កំពុង​រាំ​នៅ​ក្នុង​ឃ្លីប​នេះ​គឺ​ជា​ការ​រំឭក​ពី​វិញ្ញាណអមតៈ ​និង​ភាពក្លាហាន​របស់​ពួកគេ បើទោះស្ថិត​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​អាក្រក់​បំផុតបែបនេះក៏ដោយ​ ។

នៅក្នុងឃ្លីបវីដេអូដែលត្រូវបានថតនៅក្នុងផ្នែក Keran ស្រុក Kupwara នៃតំបន់ Kashmir កងទ័ពត្រូវបានគេឃើញរាំ និងអបអរសាទរពិធីបុណ្យដ៏វិសេសវិសាល Bihu ជាពិធីបុណ្យប្រមូលផលដែលបានប្រារព្ធធ្វើឡើងនៅរដ្ឋ Assam និងភាគឦសាននៃប្រទេសឥណ្ឌាក្នុងខែមករា និងកុម្ភៈ ។

បុគ្គលិក​កងទ័ព​​ត្រូវ​បាន​គេ​មើល​ឃើញ​រាំ​យ៉ាងសប្បាយ​ក្លៀវក្លា​នៅ​សីតុណ្ហភាព​ត្រជាក់​ដែល​ធ្លាក់​ចុះ​ដល់ដក ១៥ អង្សាសេ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គា កើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣២ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម