ព័ត៌មានអន្ដរជាតិ
ឱសថបុរាណចិនមួយប្រភេទ ធ្វើតេស្តជោគជ័យ ព្យាបាលវីរុសកូវីដបំប្លែងខ្លួន (មានវីដេអូ)
អាជ្ញាធរសុខាភិបាលប៉ាគីស្ថានកាលពីថ្ងៃចន្ទ ទី១៧ ខែមករា បានប្រកាសពីការបញ្ចប់ការសាកល្បងយកឱសថបុរាណចិន ព្យាបាលជំងឺកូវីដ១៩ដោយជោគជ័យ ខណៈប្រជាជាតិអាស៊ីខាងត្បូងមួយនេះ កំពុងរងគ្រោះដោយរលកទីប្រាំនៃជំងឺរាតត្បាត ដែលជំរុញដោយវីរុសបំប្លែងខ្លួន អូមីក្រុង។
ឱសថចិន Jinhua Qinggan Granules (JHQG) ផលិតដោយក្រុមហ៊ុន Juxiechang (Beijing) Pharmaceutical Co Ltd កំពុងត្រូវបានប្រើប្រាស់រួចទៅហើយក្នុងការព្យាបាលអ្នកជំងឺកូវីដ នៅប្រទេសចិន។
សាស្ត្រាចារ្យ Iqbal Chaudhry នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រគីមី និងជីវសាស្ត្រអន្តរជាតិ (ICCBS) ដែលជាកន្លែងការសាកល្បងត្រូវបានធ្វើឡើង បានប្រាប់អ្នកសារព័ត៌មានថា “ចាប់តាំងពីថ្នាំនេះត្រូវបានធ្វើតេស្តលើអ្នកជំងឺដែលមានផ្ទុកវីរុសកូវីដបំប្លែងខ្លួនផ្សេងៗ យើងរំពឹងថា វានឹងមានប្រសិទ្ធភាពលើ អូមីក្រុង ដូចទៅនឹងវីរុសបំប្លែងខ្លួនផ្សេងទៀតដែរ”។
ទន្ទឹមនោះ វេជ្ជបណ្ឌិត Raza Shah អ្នកតាមដានសំខាន់ក្នុងការធ្វើតេស្តនេះ បានប្រាប់អ្នកយកព័ត៌មានថា ការសាកល្បងត្រូវបានធ្វើឡើងលើអ្នកជំងឺចំនួន៣០០នាក់ ដែលព្យាបាលនៅផ្ទះ ហើយធ្វើការលើករណីកូវីដពីកម្រិតស្រាលទៅមធ្យម។ លោកបន្ថែមថា អត្រាប្រសិទ្ធភាពគឺប្រហែល ៨២,៦៧ភាគរយ។
គួរបញ្ជាក់ថា ការសាកល្បងនេះ ត្រូវបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងឱសថប៉ាគីស្ថាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្តីសង្ឃឹមសម្រាប់កម្ពុជា! ឱសថបុរាណដែលជាជំនួយរបស់ចិន មានប្រសិទ្ធភាពព្យាបាលរោគសញ្ញា ជំងឺកូវីដ-១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានជាតិ១១ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)