Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម លែងឲ្យកុងតឺន័រដឹកផ្លែឈើស្រស់ទៅច្រកព្រំដែន ចិន មួយចំនួន រហូតដល់ថ្ងៃចូលឆ្នាំថ្មី (មានវីដេអូ)

បានផុស

នៅ

ខេត្តភាគខាងជើង Lao Cai និង Quang Ninh របស់វៀតណាមបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរថយន្តកុងតឺន័រដឹកផ្លែឈើស្រស់សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនតាមច្រកទ្វារព្រំដែន ច្រកឆ្លងកាត់មួយចំនួន ដោយសារការកកស្ទះនៅតែបន្តនៅទីនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត Lao Cai នឹងផ្អាកការនាំចេញផ្លែឈើស្រស់នៅច្រកទ្វារព្រំដែនអន្តរជាតិ Kim Thanh ជាមួយច្រក Beishan របស់ចិន ចាប់ពីថ្ងៃទី១៨ ខែមករានេះរហូតដល់មានការជូនដំណឹងបន្ថែម ។

ដោយសារចិនកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជំងឺកូវីដ ១៩ ច្រកទ្វារសម្រាប់នាំចេញផ្លែឈើស្រស់នៅតែមានកម្រិតតិចតួច ដោយរថយន្តដឹកទំនិញឆ្លងកាត់ចាប់ពីថ្ងៃទី ១២ ដល់ ១៥ មករា មានតែ ៦០ គ្រឿងប៉ុណ្ណោះ ខណៈផ្លែស្វាយ ឪឡឹក និងខ្នុរ ដែលជាប់គាំងនៅច្រកព្រំដែន Lao Cai ជាមួយច្រកព្រំដែន Kim Thanh កំពុងមានលើសបរិមាណ ហើយមិនអាចគ្រប់គ្រងបានទៀតទេ ។

ចំណែកខេត្ត Quang Ninh នឹង​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ផ្លែឈើ​ស្រស់ ផលិតផលក្លាស្សេ និង​ទំនិញ​ផ្សេង​ទៀត​ដែល​ពិបាក​នឹង​រក្សា​ទុក​តាម​ច្រក​ព្រំដែន និងច្រកឆ្លងកាត់​ក្នុងទី​ក្រុង Mong Cai ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​មករា ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​នឹង​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល ២ សប្តាហ៍​ខាង​មុខ ។

ទន្ទឹមនោះ គណៈកម្មាធិការប្រជាជនខេត្តបាននិយាយថា ការផ្អាកនេះមានគោលបំណងដោះស្រាយឲ្យបានហ្មត់ចត់ជាមួយនឹងទំនិញដែលជាប់គាំងនៅច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងខេត្ត Quang Ninh ត្រឹមថ្ងៃទី ៣១ ខែមករា និងដើម្បីចៀសវាងហានិភ័យនៃជំងឺរាតត្បាត ខណៈក៏បានអំពាវនាវឲ្យខេត្ត ក្រុងទូទាំងប្រទេស ជូនដំណឹងអំពីបញ្ហានេះដល់អាជីវករ បុគ្គល និងស្ថាប័នពាក់ព័ន្ធផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ វៀតណាម​ ​ប្រឆាំងជាថ្មី​រាល់​ការទាមទារ​ខុសច្បាប់​នៅ​សមុទ្រ​ខាងកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម