Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ UN​ ថា​ ទាល់​តែ​ពិភព​លោកចាក់​វ៉ាក់​សាំង​ទាំង​អស់​គ្នា​ទើបបញ្ចប់​កូវីដ​បាន

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ លោក Antonio Guterres បាន​ប្រាប់​វេទិកាសេដ្ឋកិច្ច​តាម​អនឡាញ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា​ ពិភពលោក​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​គ្រប់​គ្នា​ដើម្បី​កម្ចាត់​​​កូវីដ-១៩​ដែល​​អាចធានារក​ផ្លូវ​ចេញ​ផុត​ពីជំងឺនេះបាន។

ជួប​ជុំ​គ្នា​​រវាង​អ្នក​​មាន​ឥទ្ធិពល​ផ្នែក​នយោបាយ និង​សាជីវកម្ម​​​តាម​អនឡាញ​នេះ​គឺ​​ជា​ឆ្នាំ​ទី​២​ដែល​បង្ហាញ​​គ្មាន​សញ្ញា​ណា​មួយ​​នៃ​ការ​ធូរ​ស្បើយ​ឡើយ។

លោក​អគ្គលេខាធិការ UN មាន​ប្រសាសន៍​ថា ៖«រយៈ​ពេល​២​ឆ្នាំបាន​បង្ហាញ​​យ៉ាង​សាមញ្ញ​មួយ​ ប៉ុន្តែ​ការ​ពិត​គឺ​ឃោឃៅ។ ប្រសិន​បើ​យើង​ទុក​ឲ្យ​នរណា​​​នៅ​ពី​ក្រោយ យើង​ទុក​ឲ្យ​អ្នក​គ្រប់​គ្នា​នៅ​ពី​ក្រោយ​ដែរ»​។

លោក Antonio Guterres
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ប្រសិន​បើ​យើង​បរាជ័យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ទាំង​អស់​គ្នា យើង​នឹង​កើត​មាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែលរាល​ដាលឆ្លង​គ្រប់​កន្លែង​ទៀត​ ហើយ​​រាំង​ស្ទះ​ដល់​​ជីវិត​ប្រចាំ​ថ្ងៃ និង​សេដ្ឋកិច្ច​»។

លោក Guterres បាន​លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ប្រឈម​​នឹង​​ជំងឺ​ឆ្លង​រាតត្បាត​​ដោយ​ស្មើ​ភាព​គ្នា និង​យុត្តិធម៌។

លោក​បាន​កត់​សំគាល់​ថា អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បង្ហាញ​យុទ្ធសាស្ត្រ​កាល​ពី​រដូវ​លំហើយ​គឺ​អត្រា​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ទូទាំង​ពិភព​លោក​​ត្រឹម​៤០​%​​​នៅ​​បំណាច់​ឆ្នាំ​​២០២១​ និង​​ដាក់​ផែន​ការ​ឲ្យ​​ដល់​​​​៧០​%​នៅ​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ឆ្នាំ​២០២២​នេះ។​

លោក Guterres បាន​ប្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ថា ៖«យើង​មិន​ទាន់ឈាន​​ទៅដល់​ជិត​គោល​ដៅ​នៅ​ឡើយ​ទេ»។

លោក​បន្ត​ថា ៖«អត្រាចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​មាន​ចំណូល​ខ្ពស់​​គឺ​គួរ​ឲ្យ​អាម៉ាស់​​ខ្ពស់​ជាងប្រទេស​តំបន់​អាហ្វ្រិក​ដល់​ទៅ​៧​ដង។ ឥឡូវ​នេះ យើង​ត្រូវ​ការ​វ៉ាក់សាំង​ស្មើ​ភាព​គ្នា»។

លោក Guterres បានឲ្យ​ដឹង​ថា ៖«ក្រុម​ហ៊ុន​ផលិត​ឱសថ​គួរ​តែ​ឈរ​លើ​ស្មារតី​សាមគ្គី​​ភាព​​​ជា​មួយ​​ប្រទេស​កំពុង​អភិវឌ្ឍ​ដោយ​ការ​ចែក​រំលែក​កម្មសិទ្ធិ​បញ្ញា ចំណេះ​ដឹង​ និង​បច្ចេកវិទ្យា ដូច្នេះ​យើង​​​​អាច​រក​ឃើញ​ផ្លូវ​ដើរ​ចេញ​ពី​កូវីដទាំង​អស់​គ្នា​»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម