Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​​ព្រមាន​​ រុស្ស៊ី​​ នឹង​​រង​​ទុក្ខ ​បើ​​វាយ​​ប្រហារ​​អ៊ុយក្រែន

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​និយាយនៅ​ថ្ងៃ​ចន្ទ​ថា លោក​ស្រី​សង្ឃឹម​ភាព​តាន​តឹង​រវាង​​ប្រទេសរុស្ស៊ី​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ផ្លូវ​ការ​ទូត ប៉ុន្តែ​លោក​ស្រី​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ក្រុងមូស្គូ​នឹងរង​ទុក្ខ ប្រសិន​បើ​វាយ​ប្រហារ​ប្រទេស​ជិត​ខាងរបស់​ខ្លួន។

លោក​ស្រី​រដ្ឋ​មន្ត្រី Annalena Baerbock ​បាន​កំពុង​និយាយ​​នៅ​ទី​ក្រុង​ Kyiv ​ប្រទេស​អ៊ុយក្រែន​​ជា​ពេល​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ជំហាន​បន្ទាប់​របស់​លោក​ស្រី​​​ទៅ​ទី​ក្រុង​មូស្គូ​ បន្ទាប់ពី​កិច្ច​​ពិភាក្សា​​រវាង​​រុស្ស៊ី និង​ប្រទេស​លោក​ខាង​លិច​ស្តីអំពី​ការ​ដាក់​ពង្រាយ​ទ័ព​រាប់​ម៉ឺន​នាក់​របស់​វិមានក្រឹមឡាំង​នៅ​ព្រំ​ដែន​ជា​មួយ​អ៊ុយក្រែន បាន​បញ្ចប់​ដោយ​គ្មាន​​ដំណោះ​ស្រាយ​អ្វី​សោះ។

លោក​ស្រី​រដ្ឋ​មន្ត្រី Annalena Baerbock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​ភ័យ​ខ្លាច​រុស្ស៊ី​​ដែល​កំពុង​ត្រៀម​ខ្លួន​ឈ្លាន​ពាន​អ៊ុយក្រែន ប៉ុន្តែទី​ក្រុង​មូស្គូ​បាន​បដិសេធ។ ការ​វាយ​ប្រហារ​តាម​អនឡាញ​មួយ​លើ​អ៊ុយក្រែន​បាន​បង្កើត​ជា​អាសន្ន​មួយ។

លោក​ស្រី Baerbock បាន​និយាយក្នុង​សន្និសីទ​រួម​គ្នា​ជា​មួយ​សមភាគី​អ៊ុយក្រែនលោក Dmytro Kuleba ថា ៖«រាល់​សកម្មភាព​ឈ្លាន​ពាន​បន្ថែម​នឹង​​មាន​ផល​លំបាក​ខ្ពស់​សម្រាប់​រុស្ស៊ី​ទាំង​ផ្នែក​សេដ្ឋកិច្ច ​យុទ្ធសាស្ត្រ និង​នយោបាយ។ ចំណង​ការ​ទូត​គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់»។

អធិការ​បតី​អាល្លឺម៉ង់ លោក Olaf Scholz ដែល​កំពុង​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ទី​ក្រុង Madrid ប្រទេស​អេស្ប៉ាញ​បាន​និយាយ​ថា អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​ធ្វើ​ដើម្បី​ជៀសវាងអន្តរាគមន៍​ផ្នែក​យោធា​នៅ​អ៊ុយក្រែន។

ដូច​ពួក​គេ​បាន​និយាយ​អីចឹង កម្លាំង​ទាហាន និង​គ្រឿង​ចក្រ​រុស្ស៊ី​បាន​កំពុង​ទៅ​ដល់​ប្រទេស​បេឡារុស្ស បន្ទាប់​ពី​រដ្ឋាភិបាល​ទី​ក្រុង​ Minsk បាន​ប្រកាសថា ប្រទេស​ជិត​ខាង​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ខែ​ក្រោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម