Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់ឲ្យកាត់បន្ថយការទិញទំនិញពីបរទេស ប្រយ័ត្នឆ្លងកូវីដ (មានវីដេអូ)

បានផុស

នៅ

សេវាប្រៃសណីយ៍របស់ប្រទេសចិន បានបញ្ជាឲ្យកម្មករបាញ់ថ្នាំសម្លាប់មេរោគលើទំនិញដែលដឹកជញ្ជូនជាអន្តរជាតិ និងបានជំរុញឲ្យសាធារណជនកាត់បន្ថយ ការបញ្ជាទិញពីក្រៅប្រទេស បន្ទាប់ពីអាជ្ញាធរអះអាងថា សំបុត្រអាចជាប្រភពនៃការផ្ទុះមេរោគកូវីដ១៩នាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើអ្នកជំនាញនិយាយថា ហានិភ័យនៃការឆ្លងលើផ្ទៃបែបនេះមានកម្រិតទាបក៏ដោយ ប៉ុន្តែចំណាត់ការនេះ បានបង្ហាញពីការយកចិត្តទុកដាក់ឥតឈប់ឈររបស់ប្រទេសចិន លើការលុបបំបាត់ករណីឆ្លងមេរោគទាំងអស់ ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅខែក្រោយ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមមន្ត្រីចិនបានលើកឡើងថា មនុស្សមួយចំនួនអាចឆ្លងមេរោគដោយសារតែកញ្ចប់មកពីបរទេស រួមទាំងស្រ្តីម្នាក់នៅក្នុងរដ្ឋធានីប៉េកាំង ដែលមិនមានទំនាក់ទំនងជាមួយអ្នកឆ្លងផ្សេងទៀតផងដែរ។

នាងបានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួនស្រដៀងទៅនឹងវីរុស ដែលគេរកឃើញនៅតំបន់អាមេរិកខាងជើង។

សេវាប្រៃសណីយ៍ចិន កាលពីថ្ងៃចន្ទទី១៧ខែមករា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាឲ្យកម្មករបាញ់ថ្នាំសម្លាប់មេរោគលើការវេចខ្ចប់ខាងក្រៅនៃសំបុត្រអន្តរជាតិទាំងអស់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងតម្រូវឲ្យបុគ្គលិកដែលកាន់សំបុត្រ និងកញ្ចប់បរទេសត្រូវតែចាក់វ៉ាក់សាំងដូសជំរុញ។

សេវាប្រៃសណីយ៍ក៏បានស្នើឲ្យសាធារណជន កាត់បន្ថយការទិញ និងការដឹកជញ្ជូនទំនិញពីក្រៅប្រទេស និងតំបន់ដែលមានហានិភ័យខ្ពស់នៃការរីករាលដាលមេរោគកូវីដផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ហានិភ័យនៃការឆ្លងមេរោគពីផ្ទៃកខ្វក់ គឺមានកម្រិតទាបណាស់ ហើយនឹងកាន់តែថយតិចទៅៗតាមពេលវេលា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ប្រាប់ពលរដ្ឋឲ្យប្រយ័ត្ន! ជំងឺផ្តាសាយមួយប្រភេទ ឆ្លងមនុស្សកាន់តែច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម