Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា ត្រឹម អូមីក្រុង មិនចាំបាច់បង្កើតវ៉ាក់សាំងថ្មីទេ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានផ្តល់យោបល់ថា នៅពេលនេះមិនចាំបាច់បង្កើតវ៉ាក់សាំងថ្មីដើម្បីដោះស្រាយជាមួយនឹងវីរុសបំប្លែងខ្លួនអូមីក្រុងនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះសុខភាពបន្ទាន់សុខភាពរបស់ WHO លោក Michael Ryan បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីបច្ចុប្បន្នភាពវ៉ាក់សាំងកូវីដកាលពីថ្ងៃអង្គារ ។

លោក Ryan បាននិយាយថា “វ៉ាក់សាំងដើមជាច្រើននៅតែមានប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុង ទាក់ទងនឹងការការពារការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការពារការស្លាប់” ។

លោកបាននិយាយថា WHO មិនមានចេតនាភ្លាមៗក្នុងការផ្តល់យោបល់ និងផ្លាស់ប្តូរសមាសភាពនៃវ៉ាក់សាំងដែលមាននាពេលបច្ចុប្បន្ននេះនោះទេ ។

លោក Ryan បញ្ជាក់ថា អ្វីដែលជាជំហររបស់ WHO គឺរក្សាការចែកចាយវ៉ាក់សាំងជាសាកលដោយយុត្តិធម៌ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដទៃទៀតដើម្បីជួយបញ្ចប់ជំងឺរាតត្បាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ WHO ព្រមានចំៗ អូមីក្រុង មិនស្រាលទេ កុំយល់ខុសឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម