Connect with us

ព័ត៌មានអន្ដរជាតិ

ជារឿងកម្រ! វាលខ្សាច់ក្ដៅហួតហែង សាហារ៉ា បែរជាគ្របទៅដោយ ព្រិលធ្លាក់

បានផុស

នៅ

យោងតាមកាសែត Daily Mail បានឲ្យដឹងថា វាលខ្សាច់សាហារ៉ាដែលជាតំបន់ស្ងួតហួតហែងដ៏ធំបំផុតនៅលើពិភពលោកត្រូវបានគ្របដណ្តប់ដោយព្រិលកាលពីថ្ងៃអង្គារ ដោយសារតែបាតុភូតអាកាសធាតុចម្លែកដែលបានកើតឡើងនៅជិតទីក្រុង Ain Sefra នៃប្រទេសអាល់ហ្សេរី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ព្រិលនៅលើវាលខ្សាច់សាហារ៉ាបានកើតឡើង បន្ទាប់ពីសីតុណ្ហភាពខ្យល់ធ្លាក់ចុះដល់ ដក ៣ អង្សាសេនៅពេលយប់ ។

ទីក្រុង Ain Sefra ដែលត្រូវបានគេស្គាល់ថាជា “ច្រកទ្វារទៅកាន់វាលខ្សាច់” មានទីតាំងនៅកម្ពស់ប្រហែល ១,០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយត្រូវបានហ៊ុំព័ទ្ធដោយភ្នំ Atlas ខណៈសីតុណ្ហភាពជាមធ្យមក្នុងខែមករានៅទីនេះគឺប្រហែល ១៤ អង្សាសេ ។

វាលខ្សាច់សាហារ៉ាត្រូវបានគេមើលឃើញមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ ប៉ុន្តែការធ្លាក់ព្រិលលើវាលខ្សាច់នៅតែកម្រកើតមានណាស់ ។

អ្នកជំនាញបានកត់សម្គាល់ថា ព្រិលធ្លាក់នៅវាលខ្សាច់សាហារ៉ានាពេលថ្មីៗនេះគឺជាលើកទី ៤ ហើយដែលវាត្រូវបានគេឃើញក្នុងរយៈពេល ៤២ ឆ្នាំចុងក្រោយនេះ ខណៈ ៣ លើកចុងក្រោយកើតឡើងនៅឆ្នាំ ១៩៧៩, ២០១៧ និង ២០១៨ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឥណ្ឌូណេស៊ី សាងសង់រដ្ឋធានីថ្មី ជំនួសទីក្រុងហ្សាការតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម