Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងផ្ទុះនៅតុងហ្គា មានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរនៅ ហ៊ីរ៉ូស៊ីម៉ា ដល់ទៅ ៥០០ដងឯណោះ

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវមកពីអង្គការណាសាបានប៉ាន់ប្រមាណថា ការផ្ទុះភ្នំភ្លើងនៅប្រទេសតុងហ្គា គឺមានកម្លាំងស្មើនឹងការផ្ទុះ TNT ១០មេហ្គាតោន ពោលគឺខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ១៩៤៥ រហូតដល់ទៅ ៥០០ដងឯណោះ។

Atomic Bomb Dropped on Hiroshima - HISTORY
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក James Garvin ប្រធានអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលហោះហើរលំហអាកាស Goddard របស់អង្គការ ណាសា បានប្រាប់កាសែត NPR ថា បើទោះបីជាការផ្ទុះនេះមានសារៈសំខាន់ក៏ដោយ វាទំនងជានឹងមិនមានការផ្ទុះទំហំដូចនេះទៀតនោះទេ ក្នុងរយៈពេលយូរ។

លោកនិយាយថា “តាមគំរូអតីតកាល ប្រសិនបើមានការផ្ទុះភ្នំភ្លើងក្នុងប្រភេទបែបនេះ នោះយើងនឹងមិនមានការផ្ទុះមួយទៀតដូចនេះមួយរយៈ”។

Pictured: A plume rises over Tonga after the underwater volcano Hunga Tonga-Hunga Ha'apai erupted in this satellite image taken by Himawari-8, a Japanese weather satellite operated by Japan Meteorological Agency on January 15, 2022
ការផ្ទុះនៅ តុងហ្គា

ការ​ផ្ទុះ​នេះ​ ត្រូវ​បាន​គេ​ឮរហូតដល់រដ្ឋ​អាឡាស្កា​ ដែល​មាន​ចម្ងាយ​៩,៧៤៤​គីឡូម៉ែត្រ​ ពីភ្នំភ្លើងឯណោះ។

ទន្ទឹមនោះ លោក Michael Poland អ្នកជំនាញភូគព្ភសាស្ត្រ នៃទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រ សហរដ្ឋអាមេរិក បាននិយាយថា ព្រឹត្តិការណ៍នេះអាចជាព្រឹត្តិការណ៍បង្កសំឡេងឮខ្លាំងបំផុត មិនធ្លាប់មាននៅលើភពផែនដីក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយ។

The eruption at the underwater volcano Hunga Tonga-Hunga Ha'apai off Tonga, January 14, 2022 is seen in a video gran showing the huge plume of ash and steam rising from the ocean
ការផ្ទុះនៅ តុងហ្គា

លោកបានប្រាប់អ្នកកាសែតថា “នេះប្រហែលជាការផ្ទុះខ្លាំងបំផុតចាប់តាំងពីភ្នំភ្លើងឥណ្ឌូណេស៊ី Krakatau ផ្ទុះក្នុងឆ្នាំ១៨៨៣”។

អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា ​មាន​មនុស្ស​ស្លាប់​៤​នាក់​ក្នុង​គ្រោះមហន្តរាយ​នៅតុងហ្គា ​ដោយក្នុង​នោះ​មាន​ជនជាតិរបស់ខ្លួនចំនួន​៣​នាក់ និង​ស្ត្រី​ម្នាក់​មក​ពី​ចក្រភព​អង់គ្លេស​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាត ក្នុងគ្រោះមហន្តរាយផ្ទុះភ្នំភ្លើង តុងហ្គា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម