Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី បង្ខំអ្នកដំណើរមកប្រទេសវិញ ប្រគល់ទូរស័ព្ទ និងដោះ Password ឲ្យប៉ូលិសពិនិត្យ (មានវីដេអូ)

បានផុស

នៅ

អ្នកធ្វើដំណើរដែលត្រឡប់មកប្រទេសអូស្ត្រាលីវិញត្រូវបានបង្ខំឲ្យប្រគល់ទូរស័ព្ទ និងដោះលេខសម្ងាត់ (Password) របស់ពួកគេទៅឲ្យមន្ត្រីព្រំដែននៅអាកាសយានដ្ឋាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់បានប្រាប់សារព័ត៌មាន The Guardian ថា គាត់ និងដៃគូរបស់គាត់តម្រូវឲ្យវាយលេខសម្ងាត់ទូរស័ព្ទ ហើយមន្ត្រីព្រំដែនបានរឹបអូសទូរស័ព្ទរបស់ពួកគេរយៈពេលកន្លះម៉ោងដើម្បីស្វែងរកព័ត៌មាន នៅពេលពួកគេមកដល់ប្រទេសអូស្ត្រាលី ។

បុរសនោះនិយាយថា “អ្នកណាដឹងថាមន្ត្រីព្រំដែនយកទូរស័ព្ទទៅ? មន្ត្រីព្រំដែនមានអ្វីៗគ្រប់យ៉ាង ក្រោយពេលដែលវាយលេខសម្ងាត់លើទូរស័ព្ទរួចហើយ ហើយក្នុងនោះមានទាំងប្រវត្តិអ៊ីមែលទាំងអស់ លេខសម្ងាត់ដែលបានរក្សាទុក កុងធនាគារ និងសេវាផ្សេងទៀតជាច្រើន” ។

ចំណែកកងកម្លាំងព្រំដែនបាននិយាយថា ការអនុវត្តនេះមានគោលបំណងការពារសហគមន៍អូស្ត្រាលីពីគ្រោះថ្នាក់ ហើយបានអះអាងថា ព័ត៌មានដែលរឹបអូសបានពីទូរស័ព្ទអ្នកដំណើរបានរួមចំណែកដល់ភាពជោគជ័យនៃប្រតិបត្តិការអនុវត្តច្បាប់ក្នុងស្រុកជាច្រើនដែលផ្តោតលើសកម្មភាពខុសច្បាប់ ។

គួរបញ្ជាក់ថា អូស្ត្រាលីបានក្លាយជាចំណុចកណ្តាលនៃជម្លោះអន្តរជាតិជាច្រើននាពេលថ្មីៗនេះ រួមទាំងការសម្រេចចិត្តរបស់ខ្លួនក្នុងខែនេះលើការឃុំខ្លួន និងនិរទេសកីឡាករវាយតេន្នីសដ៏ល្បីល្បាញ Novak Djokovic ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ បុរសចំណាស់ជាងគេបំផុតលើលោក ទទួលមរណភាពហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម