សុខភាព
អ្នកជំនាញព្រមានការចម្លងវីរុសកូវីដតាមរយៈទឹកកាម
អ្នកឯកទេសខាងបង្កកំណើតនៅអង់គ្លេសព្រមានថា ទោះជាមិនមានការចម្លងមេរោគកូវីដ-១៩ តាមរយៈទឹកកាមក៏ពិត ប៉ុន្តែដៃគូរួមភេទមិនត្រូវធ្វេសប្រហែសលើករណីនេះឡើយ។

សាស្រ្តាចារ្យ Allan Pacey ដែលជាអ្នកជំនាញខាងភេទបុរស នៃសាកលវិទ្យាល័យ Sheffield នៅអង់គ្លេស មានប្រសាសន៍ថា មកទល់ពេលនេះមានភ័ស្តុតាងមិនច្រើនឡើយអំពីវីរុស COVID-19 ដែលថាអាចឆ្លងតាមរយៈអង្គធាតុរាវរបស់បុរស តែទោះជាយ៉ាងនេះក្ដី មិនត្រូវបដិសេធទាំងស្រុងនោះទេ។ ការវិភាគមួយចំនួនបង្ហាញថា Covid-19 អាចនឹងមានវត្តមាននៅក្នុងពងស្វាស ដែលធ្វើឱ្យការបញ្ជូនតាមរយៈទឹកកាមអាចទៅរួច។
លោកសាស្ត្រាចារ្យអះអាងបន្តថា លោកបានពិនិត្យឡើងវិញនូវឯកសារវិទ្យាសាស្ត្រល្អៗ ចំនួន ១៤ ស្តីពីវីរុស Covid-19 និងការបង្កកំណើតរបស់បុរស។ ក្នុងនោះមានតែឯកសារចំនួន ៤ ប៉ុណ្ណោះពាក់ព័ន្ធនឹងបុរសដែលគេសិក្សាទៅលើមនុស្សប្រុសប្រមាណជិត ៣០០ នាក់ ។

សម្រង់សម្ដីសាស្ត្រាចារ្យ Pacey ពី Dailymail បានឲ្យដឹងថា “បច្ចុប្បន្នមានភ័ស្តុតាងតិចតួចប៉ុណ្ណោះដែលថា កូវីដ-១៩ អាចឆ្លងតាមទឹកកាម។ ប៉ុន្តែខ្ញុំមិនគិតថាវាពិតទាំងអស់ទេ ឬត្រូវបដិសេធទាំងស្រុងនោះដែរ ដូច្នេះយើងនៅតែត្រូវសិក្សាបន្តទៀត” ។
ជាទូទៅ Covid-19 ប្រើភាគល្អិតរបស់វាដើម្បីចម្លងភ្ជាប់ទៅនឹងប្រូតេអ៊ីន ACE2 ក្នុងខ្លួននិងបំផ្លាញកោសិកាមនុស្ស។ រីឯអ្នកទទួលរងនូវមេរោគទាំងនោះត្រូវបានរកឃើញនៅក្នុងបំពង់ផ្លូវដង្ហើម និងខ្លះទៀតនៅក្នុងបេះដូង សរសៃឈាម តម្រងនោម ថ្លើម ក៏ដូចជានៅក្នុងពងស្វាសផងដែរ។

ដោយឡែក វេជ្ជបណ្ឌិត Richard Viney ជាអ្នកពិគ្រោះយោបល់ខាងវះកាត់តម្រងនោម នៅទីក្រុង Birmingham បានប្រាប់ MailOnline កាលពីខែមេសា ឆ្នាំមុនយ៉ាងដូច្នេះ “ពងស្វាសត្រូវបានគេដឹងថាជាឧបករណ៍ទទួល ACE2 ដែលវីរុសប្រើដើម្បីចូលទៅកាន់កោសិកា។ តាមអំណះអំណាងនេះ មានន័យថា ពងស្វាសអាចជាគោលដៅសម្រាប់ Covid-19 បានដែរ”។
ចំណែកការស្រាវជ្រាវតូចៗផ្សេងទៀតបានបង្ហាញថា ចំនួនមេជីវិតរបស់បុរសដែលឆ្លងមេរោគ Covid-19 បានធ្លាក់ចុះជាបណ្តោះអាសន្ន ក្រោយពីពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ។
យោងតាមការលើកឡើងប៉ុន្មានខាងលើ ក្រុមអ្នកជំនាញបានព្រមានពីគ្រោះថ្នាក់នៃការចម្លងវីរុសកូវីដ-១៩ តាមរយៈទឹកកាម បើទោះពុំទាន់មានការសិក្សាច្រើនអំពីករណីនេះក្ដី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Dailymail
ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech
ចុចអាន៖ វេជ្ជបណ្ឌិតជំនាញថា រោគសញ្ញាកូវីដ-១៩ អាចមានរយៈពេល ៦ សប្តាហ៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន