Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង​អ៊ូហ្គង់ដា​មួយ​ហាម​ស្ត្រីអង្គុយ​កៅអី​មុខក្នុងឡានដឹក​ទំនិញ ​​​ខ្លាច​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​ព្រោះ​ស្លៀក​ខ្លី

បានផុស

នៅ

សមាគម​ពាណិជ្ជករ​​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ូហ្គង់ដា​បាន​ហាម​ស្ត្រី​អង្គុយ​កៅអី​ខាង​មុខ​រថយន្ត​ដឹក​ទំនិញ ដោយ​សារ​សំពត់​ខ្លី និង​ភ្លៅ​របស់​ស្ត្រី​អាចបង្ក​បញ្ហា​ដល់​អ្នក​បើក​បរ។

បំរាម​នេះ​ត្រូវ​បាន​ដាក់​ចេញ​នៅ​ទី​ក្រុង Lira ​ដើម្បី​ហាម​ស្ត្រី​ភេទ សូម្បី​តែ​ភរិយា​របស់​អ្នក​បើក​បរ​ក៏​មិន​អនុញ្ញាត​ឲ្យ​អង្គុយ​កៅ​អី​​មុខ​​ក្នុង​រថយន្ត​ដឹក​ទំនិញ​ដែរ។

សមាគមមួយ​តំណាង​ឲ្យ​​ថ្នាក់​ដឹក​នាំ និង​ពាណិជ្ជករ​ក្នុង​ស្រុក​បាន​និយាយ​ថា ការ​សម្រេច​ហាម​ស្ត្រី​អង្គុយ​នៅ​កៅអីមុខ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ហេតុ​ផល​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Patrick Opio Obote អគ្គនាយក​ពាណិជ្ជករ​ទី​ផ្សារ​ចល័ត​របស់​ទី​ក្រុង​ Lira បាន​ប្រាប់ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP កាល​ពី​ថ្ងៃ​ពុធ​ថា ៖«អ្នក​ខ្លះ​ស្លៀត​សំពត់​ខ្លី​ដែល​ចេញគល់​​ភ្លៅ​​ និង​ទាក់​​ភ្នែក​អ្នក​បើកបរ​ ដូច្នេះ​អ្នក​បើកបរ​​អាច​បែក​​អារម្មណ៍​​បង្ក​ជា​គ្រោះ​ថ្នាក់​ទាំង​ខ្លួន​ឯង និង​ដល់​អ្នក​ដទៃ»។

«បំរាម​ចាប់​មាន​ប្រសិទ្ធភាព​ជា​បន្ទាន់​ ហើយ​អ្នក​បើកបរ និង​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​តាម»។ លោក​បាន​បន្ថែម។

លោក Obote បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការសិក្សា​ស្រាវ​ជ្រាវ​ពី​មូល​ហេតុ​​ដែលបង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តំបន់​នោះ​ពាក់​ព័ន្ធ​នឹង​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ។

លោកបន្ត​ថា ៖«យើងបាន​ស្វែង​រកឃើញ​ការ​បើក​បរ​ហួស​ល្បឿន និង​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​អ្នក​បើក​រថយន្ត​ដឹក​ទំនុញ។ ស្ត្រី​ខ្លះ​អង្គុយ​នៅ​ខាង​មុខ​ជិត​អ្នក​បើកបរ​ស្លៀក​ខ្លី អ្នក​បើក​បរ​ខ្លះ​​ងងុយ​ដេក ឬ​ស្រវឹង​ស្រា​បាន​ភាំង​ស្មារតី​បង្ក​គ្រោះ​ថ្នាក់»។

បំរាម​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា​​បាន​សម្លាប់​​ពាណិជ្ជករ​៩​នាក់​ និង​របួស​២០​នាក់​​នៅ​ពេល​រថយន្តដឹក​ទំនិញ​មួយ​គ្រឿង​​ត្រឡប់​ពី​ផ្សារ​ប្រចាំ​សប្តាហ៍​នៅ​ជិត​ទី​ក្រុងបាន​ក្រឡាប់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣១ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម