Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស គ្រោងបញ្ជូនអាវុធបន្ថែមទៀតទៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីថ្ងៃពុធទី១៩ខែមករាថា ចក្រភពអង់គ្លេសបើកទូលាយ ក្នុងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីព្យាយាមទប់ស្កាត់ការឈ្លានពានណាមួយរបស់រុស្ស៊ី។

UK remains committed to positive global role after Brexit, defence secretary  says - Atlantic Council
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់កាសែត Daily Mail ថា ចក្រភពអង់គ្លេសអាចនឹងបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះចំនួន២,០០០គ្រាប់បន្ថែមទៀត ទៅអ៊ុយក្រែន ក្នុងសប្តាហ៍នេះ។

រឿងនេះកើតឡើងចំពេលដែលប្រទេសរុស្ស៊ី ដាក់ពង្រាយកងទ័ពប្រមាណ១២៧,០០០នាក់នៅព្រំដែនជាប់អ៊ុយក្រែន រួមជាមួយរថក្រោះ និងអាវុធផ្សេងទៀត ក្នុងការត្រៀមខ្លួនជាក់ស្តែងសម្រាប់ការលុកលុយ។

Ukraine's Defense Ministry confirms it has already received a shipment of 'light anti-tank weapons' provided by UK

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ លោក Wallace និយាយថា “ខ្ញុំនឹងរក្សាចិត្ត បញ្ជូនអាវុធការពារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់។ ខ្ញុំ​មិន​បដិសេធ​អ្វី​ក្រៅ​ពី​ការ​ជួយ​អ៊ុយក្រែន​ក្នុង​ការ​ការពារ​ខ្លួននោះ​ទេ”។

លោកបន្តថា “ចក្រភពអង់គ្លេសប្តេជ្ញាឈរខាងអ៊ុយក្រែន អធិបតេយ្យភាពរបស់អ៊ុយក្រែន និងផលប្រយោជន៍ទៅវិញទៅមករបស់យើង។ យើង​បាន​ជួយ​ពួកគេ​ក្នុង​ការ​កសាង​សមត្ថភាព​ការពារ​អស់​រយៈពេល​ប្រាំបី​ឆ្នាំ​មក​ហើយ ហើយ​យើង​បាន​សម្រេច​ចិត្ត​បង្កើន​ជំនួយ​នោះ​ដោយ​ផ្អែក​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ចក្រភពអង់គ្លេសឈរនៅខាងសម្ព័ន្ធមិត្តរបស់ខ្លួន”។

A convoy of Russian armored vehicles moves along a highway in Crimea on Tuesday 18 January

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី​កាលពី​យប់មិញ ​បាន​ចោទ​អង់គ្លេស​ថា ​បាន​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​ជាមួយ​នឹង​ការដាក់​ពង្រាយ​អាវុធ។ ស្ថានទូតរបស់ទីក្រុងមូស្គូនៅទីក្រុងឡុងដ៍បានបង្ហោះលើ Twitter ថា “វាច្បាស់ណាស់ថា ការនាំចេញអាវុធរបស់ចក្រភពអង់គ្លេសទៅអ៊ុយក្រែន នឹងគ្រាន់តែបញ្ឆេះវិបត្តិ និងបង្កើនភាពតានតឹងប៉ុណ្ណោះ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ជនស៊ីវិល អ៊ុយក្រែន ចូលហ្វឹកហាត់ជាមួយយោធា ចំពេលភ័យខ្លាច ការឈ្លានពានរបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម