ព័ត៌មានអន្ដរជាតិ
ទីបំផុត អាមេរិក បញ្ចេញវីដេអូ ការវាយប្រហារដោយដ្រូន សម្លាប់ជនស៊ីវិល១០នាក់ នៅ អាហ្វហ្គានីស្ថាន
មន្ទីរបញ្ចកោណបាន បញ្ចេញជាសាធារណនូវខ្សែអាត់វីដេអូនៃការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក ក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់ជនស៊ីវិល១០នាក់ ក្នុងនោះមានទាំងកុមារ៧នាក់ផងដែរ ប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលអាមេរិក ដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថានកាលពីឆ្នាំមុន។
វីដេអូនេះដែលរួមមានទាំងវីដេអូប្រហែល២៥នាទី ថតដោយយន្តហោះគ្មានមនុស្សបើកធុន MQ-9 Reaper ចំនួនពីរគ្រឿង បានបង្ហាញពីកន្លែងកើតហេតុនៃការវាយប្រហារកាលពីថ្ងៃទី ២៩ ខែសីហា មុនពេល អំឡុងពេល និងក្រោយពេល មីស៊ីលវាយប្រហាររថយន្តជនស៊ីវិលនៅក្នុងទីធ្លានៃលំនៅដ្ឋានមួយ។
វីដេអូបង្ហាញពីជនស៊ីវិលបន្លាស់ទីនៅក្នុង ឬនៅជិតតំបន់រងគ្រោះ រួមទាំងក្មេងៗដែលកំពុងប្រញាប់ប្រញាល់ចូលទៅក្នុងទីធ្លាមួយ ប៉ុន្មានវិនាទីមុនការវាយប្រហារផងដែរ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបង្ហោះវីដេអូនេះជាសាធារណៈកាលពីល្ងាចថ្ងៃពុធទី១៩ខែមករា បន្ទាប់ពីលោកប្រធានាធិបតី Joe Biden ធ្វើសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងរបស់ខ្លួនក្នុងរយៈពេល១០ខែមកនេះ។ ខ្សែអាត់វីដេអូនេះ ត្រូវបានបញ្ចេញជាការឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់កាសែត New York Times ដើម្បីទទួលបានវីដេអូ។
គួរបញ្ជាក់ថា នេះជាការបញ្ចេញជាសាធារណៈលើកដំបូងនៃវីដេអូវាយប្រហារ ដែលពីដំបូងមន្ទីរបញ្ចកោណបានការពារ ប៉ុន្តែក្រោយមកទទួលស្គាល់ថាជាកំហុសសោកនាដកម្ម។
យោធានិយាយថា ការវាយប្រហារគឺសំដៅទៅលើអ្វីដែលខ្លួនគិតថាជាក្រុមជ្រុលនិយម ISIS-K ដែលអាចនឹងបំផ្ទុះគ្រាប់បែកនៅជិតអាកាសយានដ្ឋានក្រុងកាប៊ុល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទស្សនាវីដេអូនិងរូបភាពរន្ធត់ៗ បន្ទាប់ពីការវាយប្រហារអត្តឃាតនៅ អាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនស្វីសមួយ សន្យានាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស