Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​យល់ព្រម​ឲ្យផ្ទេរ​អាវុធ ​ពី​សម្ព័ន្ធមិត្ត​ទៅ ​អ៊ុយក្រែន ហើយ!

បានផុស

នៅ

ក្រសួងការបរទេសអាមេរិក បានប្រាប់សភាថា ខ្លួនបានយល់ព្រមចំពោះអាជ្ញាប័ណ្ណនាំចេញ សម្រាប់ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី ដែលនេះនឹងអនុញ្ញាតឲ្យប្រទេសទាំងនោះ ផ្ទេរអាវុធដែលមានប្រភពពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន។ .

ចំណាត់ការនេះកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោក បៃដិន ព្រមានថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅពេលណាមួយ ហើយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken និយាយថា វិមានក្រឹមឡាំងមានផែនការ បញ្ជូនទាហានបន្ថែមទៀតទៅកាន់ព្រំដែនអ៊ុយក្រែន។

ការអនុម័តនេះ គឺជាសញ្ញាមួយបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមគំរាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើគាត់បើកការលុកលុយអ៊ុយក្រែនមែន។ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធទី១៩ខែមករាថា លោករំពឹងថា លោក ពូទីន នឹងដាក់ទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន។

សព្វាវុធដែលអាមេរិកអនុម័តរួមមានទាំង ប្រព័ន្ធអាវុធប្រឆាំងយន្តហោះចម្បាំងរបស់អាមេរិកពីប្រទេសឡាតវី និងលីទុយអានី ផងដែរ ដែលនឹងជួយអ៊ុយក្រែនទប់ទល់នឹងយន្តហោះរុស្ស៊ី។ ក្រុមមន្ត្រី និងអ្នកជំនាញមួយចំនួនជឿថា រុស្ស៊ីនឹងប្រើយន្តហោះ ដើម្បីនាំផ្លូវក្នុងដំណាក់កាលដំបូងនៃការឈ្លានពាន។

ស្របពេលជាមួយគ្នានោះ ប្រទេសអេស្តូនីត្រូវបានផ្តល់ការយល់ព្រម ក្នុងការផ្ទេរប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែននាពេលកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើពេលណា ទើបសព្វាវុធទាំងនេះនឹងទៅដល់អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អង់គ្លេស គ្រោងបញ្ជូនអាវុធបន្ថែមទៀតទៅ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម