Connect with us

ព័ត៌មានអន្ដរជាតិ

បុរសតុងហ្គា ពិការជើងសងខាង ហែលទឹក២៧ម៉ោង បន្ទាប់ពីវាយប្រហារដោយរលកយក្សស៊ូណាមិ

បានផុស

នៅ

វាគឺជារឿងមិនគួរឲ្យជឿទាល់តែសោះដែល បុរសពិការជើងជនជាតិតុងហ្គាម្នាក់ បានហែលទឹកអស់រយៈពេល២៧ម៉ោង ឆ្លងកាត់មហាសមុទ្រ ដើម្បីរស់បន្ទាប់ពីរងការវាយប្រហារដោយរលកយក្សស៊ូណាមិ។

លោក Lisala Folau អាយុ៥៧ឆ្នាំជាជាងឈើចូលនិវត្តន៍ កំពុងស្នាក់នៅផ្ទះលើកោះ Atata ជាមួយកូនប្រុស និងក្មួយស្រីរបស់គាត់នៅម៉ោងប្រហែល ៦ល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ពេលដែលរលកកម្ពស់ ៦ម៉ែត្រ បានបោកបក់នាំពួកគេធ្លាក់ចូលសមុទ្រ។

Lisala Folau, 57, a retired carpenter who struggles to use his legs, survived the Tongan tsunami by swimming eight miles in 27 hours to reach safety

គាត់បានចំណាយពេល២៧ម៉ោង ហែលទឹកពីកោះមួយទៅកោះមួយ ហើយព្យាយាមផ្តល់សញ្ញាដល់ទូកឆ្លងកាត់ មុនពេលទៅដល់ដីគោកជាកន្លែងដែលគាត់ជួបអ្នកជួយសង្គ្រោះ។

និយាយទៅកាន់ស្ថានីយ៍វិទ្យុ Broadcom FM អំពីបទពិសោធន៍ដ៏អស្ចារ្យរបស់គាត់ លោក Lisala បាននិយាយថា គាត់ត្រូវបានបងប្រុស ព្រមានអំពីរលកយក្សស៊ូណាមិ។ គ្រួសារ​​បាន​ប្រញាប់ប្រញាល់​ចេញ​ក្រៅ​ផ្ទះ​ហើយ​ឡើង​ដើមឈើ ​ដើម្បី​គេច​ពី​រលក។

Lisala was found by a passing car late Sunday, and has now spoken about his experience with a local radio station (pictured above)

ដោយគិតថាគ្រោះថ្នាក់បានកន្លងផុតទៅហើយ ក្រុមគ្រួសារក៏បានចុះមកវិញ ប៉ុន្តែកោះនេះត្រូវបានវាយប្រហារដោយរលកទីពីរ ដែល Lisala ប៉ាន់ស្មានថា ទឹករលកមានកម្ពស់ជាង ៦ម៉ែត្រ ជាហេតុនាំពួកគេទាំងបីនាក់ធ្លាក់ចូលទៅក្នុងសមុទ្រ។

Lisala និយាយថា គាត់មិនឃើញកូនប្រុស ឬក្មួយស្រីរបស់គាត់នៅក្នុងទឹកទេ ដោយសារតែភាពងងឹត ប៉ុន្តែគាត់អាចលឺពួកគេស្រែកហៅគាត់។ មួយសន្ទុះ​ក្រោយមក សំឡេង​ក្មួយ​ស្រី​របស់គាត់​ក៏​ឈប់ ប៉ុន្តែ​កូនប្រុស​របស់គាត់​នៅតែ​ស្រែកហៅ​ដដែល​។

A view from the Tongan capital of Nuku'olofa out to sea, close to the area where Lisala was adrift for 27 hours

គាត់បានធ្វើការសម្រេចចិត្តដ៏លំបាក ដោយមិនខ្វល់អំពីការយំ ហើយនៅស្ងៀម ព្រោះគាត់មិនចង់ឲ្យកូនប្រុស ឬក្មួយស្រី ប្រថុយជីវិត ដើម្បីជួយសង្គ្រោះគាត់។

នៅទីបំផុត Lisala បានប្រទះឃើញដើមឈើដែលបាក់ ហើយសម្រេចចិត្តតោងវា ដោយគិតថា ប្រសិនបើគាត់ស្លាប់ យ៉ាងហោចណាស់ គ្រួសាររបស់គាត់ក៏មានឱកាសរកឃើញសាកសពដែរ។

ប៉ុន្តែគាត់មិនបានស្លាប់ឡើយ ផ្ទុយទៅវិញគាត់ស្រាប់តែរសាត់ទៅកោះ Toketoke នៅក្បែរនោះ ជាទីដែលគ្មានមនុស្សរស់នៅ។

គាត់បានសម្រាកពីរបីម៉ោង ហើយប្រើក្រណាត់ដើម្បីព្យាយាម ផ្តល់សញ្ញាទៅទូកពីរគ្រឿងដែលឆ្លងកាត់ ប៉ុន្តែពួកគេមិនបានឃើញគាត់ទេ។

Waves wash ashore in Tonga following an eruption which triggered a tsunami in the Pacific

បន្ទាប់មកប្រហែលម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ គាត់បានសម្រេចចិត្តហែលទឹកចម្ងាយជាង៦គីឡូម៉ែត្រទៅកាន់កោះ Polo’a ដើម្បីចូលទៅជិតដីគោក។

ការហែលនេះបានចំណាយពេល៨ម៉ោង ហើយគាត់បានទៅដល់កោះ Polo’a ប្រហែលម៉ោង ៦ល្ងាច មុនពេលហែលទឹកចម្ងាយជាងមួយគីឡូម៉ែត្រទៀតទៅកោះ Tongatapu។

Pictured: A plume rises over Tonga after the underwater volcano Hunga Tonga-Hunga Ha'apai erupted in this satellite image taken by Himawari-8, a Japanese weather satellite operated by Japan Meteorological Agency on January 15, 2022

នៅទីបំផុត គាត់ត្រូវបានគេរកឃើញនៅម៉ោងប្រហែល៩យប់ក្នុងទីក្រុង Sopu នៅជាយក្រុង Nuku’alofa។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​កូន​ប្រុស និង​ក្មួយ​ស្រី​របស់ Lisala មិន​ទាន់​ត្រូវ​បាន​គេរកឃើញទេ។

គួរបញ្ជាក់ថា ប្រទេសតុងហ្គា បានស្ថិតក្នុងភាពវឹកវរចាប់តាំងពីភ្នំភ្លើង Hunga-Tonga ផ្ទុះឡើងយ៉ាងខ្លាំងក្លាកាលពីល្ងាចថ្ងៃសៅរ៍ ដោយបង្កឲ្យមានរលកយក្សស៊ូណាមិកម្ពស់រហូតដល់១៥ម៉ែត្រ ដែលបានវាយលុកកោះនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បណ្តុំរូបភាពសោកសង្រេង ក្រោយគ្រោះមហន្តរាយនៅ តុងហ្គា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម