Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​ថៃ​មិន​ឲ្យ​មាន​ការ​បោះ​​ឆ្នោត​មុន​ពេល

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​គ្មាន​ផែន​ការ​រុះ​រើស​គណៈ​រដ្ឋ​មន្ត្រី ឬ​រៀប​ចំ​ការ​បោះ​ឆ្នោត​​លឿន​នោះ​ទេ បន្ទាប់​ពី​​បណ្តេញ​ចេញ​សមាជិក​សភា​ពី​​គណបក្ស Palang Pracharath Party (PPRP) កំពុង​កាន់​អំណាច​។

លោក​នាយក​រដ្ឋ​មន្ត្រី​​ក៏​បានបញ្ជាក់​​ថា លោក​នៅ​ឆ្ងាយ​​ពី​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​កាល​ពី​យប់​ថ្ងៃ​ពុធ​ដើម្បី​បណ្តេញ​ចេញ​អគ្គលេខាធិការបក្ស​លោក Thamanat Prompow និងសមាជិក​សភា​​២០​រូប​ទៀត​​​​ដែល​​ស្មោះ​ស្ម័គ្រ​នឹង​លោក​​​​ដោយ​សារ​​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​​​ផ្ទៃ​ក្នុង​បក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្តម​សេនីយ៍ ប្រាយុទ្ធ បាន​និយាយ​ថា ការ​បណ្តេញ​ចេញ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​បក្ស PPRP ហើយ​លោក​ជឿ​ថា បក្សបាន​កំពុង​ព្យាយាម​ស្តារ​​ប្រក្រតីភាព​ឡើង​វិញ​តាម​ដែល​អាច​ទៅ​រួច។

លោក​បាន​លើក​ឡើង​ថា ៖«ខ្ញុំមិន​និយាយ​នរណា​ល្អ ឬ​អាក្រក់​ទេ។ ទុក​ឲ្យ​សកម្មភាព​របស់​ពួក​គេនិយាយ​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ ប្រជា​ជន​នឹង​សម្រេច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បន្ទាប់។ ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិនមាន​ចេតនា​ផ្លាស់​ប្តូរ​ជួរ​គណៈ​រដ្ឋ​មន្ត្រី​ ឬ​រំលាយ​សភា​ទេ។ ច្បាប់ (ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី)មិន​ទាន់​រួច​រាល់​ទេ។ កុំ​លាយ​ឡំ»។

ពេល​សួរ​ថា​តើ​ឧបនាយករដ្ឋ​មន្ត្រី និង​ជា​មេ​ដឹក​នាំ​បក្ស PPRP លោក Prawit Wongsuwon មាន​សារ​អ្វី​ទេ? លោក​បាន​និយាយ​ថា ៖«ស្រឡាញ់ និង​ជូន​ពរ ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។

ការ​បណ្តេញ​ចេញ​លោក Thamanat និង​សមាជិក​សភា​២០​​រូប​​ទៀត ដែល​​ពួក​គេ​មាន​ពេល​ត្រឹម​តែ​៣០​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រក​គណបក្ស​ថ្មី ឬ​ក៏​ត្រូវ​បាត់​បង់​អភ័យឯកសិទ្ធិ​សមាជិក​សភា​របស់​ពួក​គេ បាន​កើត​ឡើង​ប៉ុន្មាន​ខែ បន្ទាប់​ពី​លោក Thamanat ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណៈ​រដ្ឋ​មន្ត្រី​ពី​បទ​រៀប​ផែន​ការទម្លាក់នាយក​ររដ្ឋ​មន្ត្រី ប្រាយុទ្ធ កាល​ពី​ឆ្នាំ​​មុន​តាម​រយៈ​ការ​បោះ​ឆ្នោត​សភា​មិន​ទុក​ចិត្ត។ ការបណ្តេញ​ចេញ​លោក Thamanat បាន​ធ្វើ​ឲ្យ​សមាជិក​បក្ស​មិន​សប្បាយ​ចិត្ត និង​បន្សល់​ទុក​ការ​ឈឺ​ចាប់​ជា​ចំហរក្នុង​បក្ស​កាន់​អំណាច​ដែល​មិន​ធ្លាប់​មានពី​មុន។

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថា ទន្ទឹម​ជា​មួយ​គ្នា​នេះ គណបក្ស​ចម្រុះ​តូច​ៗ​ចំនួន​៨​កំពុង​ពិចារណា​បង្កើត​​សម្ព័ន្ធភាព​ជាមួយ​ក្រុម​លោក Thamanat។ មេ​ដឹក​នាំ​បក្ស Thai Civilized លោក Mongkolkit Suksintharanon ក្នុង​ចំណោម​ដែល​ត្រូវ​បាន​គេ​រំពឹង​ចូល​រួម។

លោក Suratin Picharn សមាជិកសភា និង​ជា​មេ​ដឹក​នាំ​​នៃ​ក្រុមសម្ព័ន្ធ​ចម្រុះ​តូចគណបក្ស​ប្រជា​ធិបតេយ្យ​ថ្មី​​បាន​និយាយ​ថា គណបក្ស​តូច​ៗ​កំពុង​ពិភាក្សា​សម្រាប់​លទ្ធភាព​ដែល​អាច​ចូល​រួម និង​ចាប់​ដៃ​គូ​ជា​មួយ​លោក Thamanat ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ណា​មួយ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ទេ។

ឧបនាយក​រដ្ឋ​មន្ត្រី លោក Wissanu Krea-ngam ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា ប៉ុន្តែ​និយាយ​ថា ការ​រំលាយ​សភា និង​ការ​បោះ​ឆ្នោត​​លឿន​​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។

ដោយ​គ្មាន​ក្រុម​របស់​លោក Thamanat រដ្ឋាភិបាល​ចម្រុះ​​នៅ​សល់​តែ​សំឡេង​២៥៤​ប៉ុណ្ណោះ​​ដែល​​ប្រការ​នេះ​អាច​ប្រឈម​​ក្នុង​ការ​អនុម័ត​ច្បាប់​សំខាន់​ៗ​រាប់​បញ្ចូល​ទាំង​ច្បាប់​ថវិកាជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម