Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាញ 5G របស់ ថៃ មិនមានបញ្ហាដល់យន្តហោះឡើយ

បានផុស

នៅ

បន្ទាប់ពីរលកនៃការលុបចោលជើងហោះហើរ និងកាលវិភាគក្រុមហ៊ុនអាកាសចរណ៍ទៅកាន់សហរដ្ឋអាមេរិក អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានបញ្ជាក់ថា សញ្ញា 5G នៅក្នុងប្រទេសថៃមិនមានផលប៉ះពាល់អវិជ្ជមានលើយន្តហោះ ឬឧបករណ៍ហោះហើរនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CAAT បានពន្យល់ថា នៅក្នុងប្រទេសថៃ កម្រិតបញ្ជូន 5G គឺស្ថិតនៅលើរលកចម្ងាយខុសពីអ្វីដែលប្រើក្នុងបច្ចេកវិទ្យាអាកាសចរណ៍ ។ អាជ្ញាធរអាកាសចរណ៍របស់ប្រទេសថៃក៏បាននិយាយផងដែរថា ពួកគេបានឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាព 5G ចាប់តាំងពីឆ្នាំមុន ។

បញ្ហានេះត្រូវបានលើកឡើងនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការដាក់ឲ្យដំណើរការប្រព័ន្ធ 5G ដោយក្រុមហ៊ុន AT&T Inc. និង Verizon Communications Inc. នៅជិតអាកាសយានដ្ឋានអាមេរិកអាចរំខានដល់ប្រព័ន្ធសុវត្ថិភាពសំខាន់ៗ ។

អ្នកជំនាញជាច្រើនបានប្រកាសភ្លាមៗថា នេះគឺជាបញ្ហាតែមួយគត់សម្រាប់សហរដ្ឋអាមេរិក ហើយប្រទេសផ្សេងទៀតមិនជួបប្រទះនឹងហានិភ័យណាមួយឡើយ ។ ឥឡូវនេះប្រទេសថៃក៏បានឆ្លើយតបនឹងបញ្ហានេះផងដែរ ដោយបញ្ជាក់ថា ប្រព័ន្ធ 5G នៅក្នុងប្រទេសនេះប្រើប្រាស់ប្រេកង់ ២.៦ ជីហ្គាហឺត (GHz) ដែលជាចម្ងាយសុវត្ថិភាពពីឧបករណ៍វាស់ស្ទង់វិទ្យុនៅក្នុងយន្តហោះ Boeing ដែលដំណើរការចន្លោះពី ៤.២ និង ៤.៤ ជីហ្គាហឺត ។

ចំណែកនៅសហរដ្ឋអាមេរិក ប្រព័ន្ធ 5G ត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការក្នុងចន្លោះពី ៣.៧ ទៅ ៣.៩៨ ជីហ្គាហឺត ដែលនៅជិតពេកសម្រាប់សុវត្ថិភាពពីឧបករណ៍វាស់កម្ពស់ជូនដំណឹងដល់អ្នកបើកយន្តហោះអំពីចម្ងាយរបស់ពួកគេទៅដី ហើយមានសារៈសំខាន់ក្នុងការចុះចតដោយសុវត្ថិភាព  ជាពិសេសក្នុងអាកាសធាតុអាក្រក់ ឬភាពមើលឃើញទាប ។

CAAT នៅក្នុងប្រទេសថៃ ថែមទាំងបាននិយាយថា អស់រយៈពេល ៧ ខែមកនេះ ពួកគេបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីឲ្យប្រាកដថា ពួកគេដឹងពីប្រេកង់ដែល 5G កំពុងដំណើរការ ដោយធ្វើការទំនាក់ទំនងជាពិសេស បន្ទាប់ពីត្រូវបានប្រាប់ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៃជម្លោះដែលអាចកើតមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកផ្អាកជើងហោះហើរទៅ អាមេរិក ដោយសារប្រព័ន្ធ 5G

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាល​ស្រុក​សូទ្រនិគម ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​លួច​ទ្រព្យសម្បត្តិ​នៅ​តូប​លក់​អេតចាយ​មួយកន្លែង

កីឡា៥ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះជើងឯកខេមបូឌានលីគ​ខាប់ និង​ជា​ក្លិប​ដំបូង​គេ​ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​កម្ពុជា ៣ផ្សេងគ្នា

នយោបាយ៥ ម៉ោង មុន

គ​.​ជ​.​ប សម្រេច​អនុញ្ញាត​ជូន​ភ្ញៀវ​ពិសេស​សម្រាប់​ពិនិត្យមើល​ការបោះឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទៅយកអំណោយ បែរជារត់ជាន់គ្នាស្លាប់ ជាង៣០នាក់ នៅ នីហ្សេរីយ៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សត្វស្វានៅក្នុងប្រទេសថៃ ចាប់ផ្តើមអត់ចំណី ព្រោះជំងឺអុតស្វា

Sokha Hotels

ព័ត៌មានពេញនិយម