Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ និង​រុស្ស៊ី​ឯកភាព​បន្តពិភាក្សា​ហើយ​ ក្រោយ​​ជួប​គ្នា​ម្សិល​មិញ

បានផុស

នៅ

មន្ត្រី​ការ​ទូត​កំពូល​របស់​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក​មិន​បានទម្លាយ​ឲ្យ​ដឹង​​​ច្រើន​អំពី​កិច្ច​ពិភាក្សា​របស់​ពួក​គេ​ជុំ​វិញ​បញ្ហា​នៅ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​សុក្រ​ទេ ប៉ុន្តែ​បានយល់​ព្រម​បន្ត​​ពិភាក្សា​ដើម្បី​ព្យាយាម​ដោះ​ស្រាយ​វិបត្តិ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៃ​ជម្លោះយោធា។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​នៅ​ទី​ក្រុង​ហ្សឺណែវ រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​អាមេរិក ​លោក Antony Blinken បាន​ព្រមាន​ពី​ការ​ឆ្លើយ​តប​រហ័ស និង​ធ្ងន់​ធ្ងរ ប្រសិន​បើ​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន ក្រោយ​ពេល​ដាក់​ពង្រាយ​កង​ទ័ព​រាប់​ពាន់​នាក់​នៅ​ព្រំ​ដែន​របស់​ខ្លួន ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក Sergei Lavrov បាន​និយាយ​ថា ទី​ក្រុងមូស្គូ​នៅ​តែ​កំពុង​រង់​ចាំ​ការ​ឆ្លើយតប​ជា​លាយ​ល័ក្ខ​អក្សរ​អំពី​ការ​ទាម​ទារ​សម្រាប់​ការ​ធានា​សន្តិសុខ។

លោក Sergei Lavrov និង លោក Antony Blinken
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​និយាយ​ថា​ ពួក​គេ​បើក​ចំហរចំពោះ​កិច្ច​ពិភាក្សា​បន្ថែម​ទៀត ហើយលោក Blinken បាន​មើល​ឃើញពី​មូលដ្ឋាន​​ដើម្បី​ក្តី​សង្ឃឹម​ថា កង្វល់​សន្តិសុខ​ទៅ​វិញ​ទៅ​មក​អាច​ត្រូវ​បាន​ដោះ​ស្រាយ។

លោក Blinken បាន​និយាយ​ថា ៖«ផ្អែក​លើ​កិច្ច​សន្ទនា​ដែល​យើង​បាន​ធ្វើ​ជា​​ការ​​សន្ទនា​ទូលំទូលាយ​ទៅ​លើ​សប្តាហ៍​មុន និង​ថ្ងៃ​នេះ នៅ​ទី​ក្រុង​ហ្សឺណែវ​ខ្ញុំ​គិត​ថា មាន​មូលដ្ឋាន​​សម្រាប់​ និង​អត្ថន័យ​​ដើម្បី​ដោះ​ស្រាយពី​កង្វល់ទៅ​វិញ​ទៅ​មក​មួយ​ចំនួន​ដែល​យើង​មាន​អំពី​សន្តិសុខ»។

លោក​បាន​ចាត់​ទុក​កិច្ច​សន្ទនា​​ថា​«ស្មោះ​ត្រង់ និង​សំខាន់» ហើយប្រាប់​អ្នក​កាសែត​ថា រុស្ស៊ី​ឥឡូវ​​នេះ​​បាន​ប្រឈម​នឹង​ជម្រើស។

លោក Blinken មាន​ប្រសាសន៍​ថា ៖«វា​អាច​ជ្រើស​រើស​ផ្លូវ​នៃ​ការ​ទូត​ដែល​អាច​នាំ​ទៅ​រក​សន្តិភាព និង​សន្តិសុខ ឬ​ផ្លូវ​​ទៅ​រក​សង្គ្រាមនឹង​ទទួល​រង​ផល​ធ្ងន់​ធ្ងរ និង​ការ​ថ្កោល​ទោស​អន្តរជាតិ»។ លោក​បាន​បន្ថែម​ថា ការ​ទូត​​ជាជម្រើស​ល្អ។

លោក​បាន​បន្ត​ថា ៖«យើង​ឃើញ​ច្បាស់​ហើយ បើ​កម្លាំង​រុស្ស៊ី​ណា​មួយ​ឆ្លង​បន្ទាត់​ព្រំ​ដែន​អ៊ុយក្រែន នោះ​គឺ​ជា​ការ​ឈ្លាន​ពាន​ថ្មី។ វា​នឹង​​​ឆ្លើយ​តប​រហ័ស ធ្ងន់​ធ្ងរ និង​រួប​រួម​ពី​សហរដ្ឋ​អាមេរិក និង​ដៃ​គូ ព្រម​ទាំង​សម្ព័ន្ធ​មិត្ត​របស់​យើង»។

លោក Lavrov បាន​និយាយ​​ថា បាល់​ស្ថិត​នៅ​ក្នុង​កន្ត្រក់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ រៀប​រាប់​ពី​កិច្ច​ប្រជុំ​ថា​បើក​ចំហរ និង​មាន​សារសំខាន់ លោក​បាន​និយាយ​ថា ទី​ក្រុង​មូស្គូ​​នឹង​យល់​​​ថា​តើ​​កិច្ច​ពិភាក្សា​​បាន​ដើរ​លើ​ផ្លូវ​ត្រូវឬ​​អត់ ដរាប​ណា​​ខ្លួន​​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​លាយ​ល័ក្ខ​អក្សរចំពោះ​ការ​ទាម​ទារ​សន្តិសុខ​ដ៏​ធំធេង​ពី​សហរដ្ឋ​អាមេរិក។

លោក Lavrov មាន​ប្រសាសន៍​ថា ៖«​យើង​ខ្ញុំមិន​អាច​ប្រាប់​ថា តើ​យើង​ស្ថិត​នៅ​ផ្លូវ​ត្រូវ​ឬ​ខុស​ទេ។ យើងខ្ញុំ​នឹង​យល់​ចំណុចនេះ​នៅ​ពេល​យើង​ខ្ញុំ​ទទួល​បាន​ការ​ឆ្លើយ​ពី​អាមេរិក​ជា​ឯកសារ​ចំពោះ​ចំណុច​ទាំង​អស់​ដែល​ជា​ការ​ស្នើ​សុំ​របស់​យើង​ខ្ញុំ»។

ការ​ទាម​ទារ​របស់​រុស្ស៊ី​រាប់​បញ្ចូល​​ទាំង​ការ​បញ្ឈប់​ការ​ពង្រីក​កម្លាំង​របស់​ណាតូ​ទៅភាគ​ខាង​កើត និង​ការ​សន្យា​ដែល​អ៊ុយក្រែន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ជា​មួយ​សម្ព័ន្ធ​ភាព​យោធា​របស់​ប្រទេស​លោក​ខាង​លិច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤២ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម