Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះចេញវីរុសក្លាយពូជមួយទៀត ឆ្លងខ្លាំងជាងអូមីក្រុង កំពុងអុកឡុកពិភពលោក

បានផុស

នៅ

យោងតាមព័ត៌មានថ្មីបំផុតកាលពីថ្ងៃសុក្រទី២១ខែមករា បានបង្ហាញថា ការឆ្លងវីរុសប្រភេទថ្មីក្លាយពូជពី អូមីក្រុង ជាង៤០០ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ខណៈប្រធានសុខាភិបាលរបស់ប្រទេសនេះបានកំណត់ វាជាវីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការស៊ើបអង្កេត។

អាជ្ញាធរបាននិយាយថា ការឆ្លងវីរុសក្លាយពូជ អូមីក្រុង ប្រភេទ BA.2 ចំនួន ៤២៦ករណីត្រូវបានបញ្ជាក់ដោយការធ្វើតេស្តហ្សែននៅក្នុងប្រទេសអង់គ្លេស។

តំបន់ដែលមានចំនួនករណីឆ្លងច្រើនជាងគេនៅក្នុងប្រទេសអង់គ្លេស គឺទីក្រុងឡុងដ៍ដែលមាន ១៤៦ករណី និងតំបន់ South East ៩៧ករណី។

ការស្រាវជ្រាវដំបូងបានបង្ហាញថា វីរុសក្លាយពូជនេះ អាចឆ្លងរីករាលដាលលឿនជាងប្រភេទ អូមីក្រុង តែគេមិនដឹងថាតើ BA.2 មានប្រភពចេញពីណានោះទេ។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន៤០ហើយ បានរាយការណ៍ករណីឆ្លង BA.2 សរុប ៨,០៤០ករណី ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក។

ទោះបីជាយ៉ាងណាក៏ដោយ ករណីទីមួយ ត្រូវបានរាយការណ៍ពីប្រទេសហ្វីលីពីន ហើយការឆ្លងច្រើនបំផុតគឺនៅក្នុងប្រទេសដាណឺម៉ាក ដែលមាន ៦,៤១១ករណី។

ប្រទេសផ្សេងទៀតដែលមានការឆ្លងលើស១០០ករណីគឺឥណ្ឌា (៥៣០ករណី) ស៊ុយអែត (១៨១ករណី) និងសិង្ហបុរី (១២៧ករណី)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ពេលនេះ អូមីក្រុង មាននៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេស ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម