Connect with us

ព័ត៌មានអន្ដរជាតិ

ទៀតហើយ! ជប៉ុន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.៦ រ៉ិចទ័រ

បានផុស

នៅ

គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​កម្រិត ៦.៦រ៉ិចទ័រ បាន​វាយប្រហារ​ភាគខាងលិចប្រទេសជប៉ុន កាលពីព្រឹកមិញនេះ។ ដោយ​ក្នុង​នោះ ​តំបន់ដែល​រង​គ្រោះ​ខ្លាំង​មាន​ទីក្រុង Oita, Miyazaki, Kumamoto និង​ខេត្ត Kochi ប៉ុន្តែ​មិន​មាន​រលក​យក្សស៊ូណាមិ​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រញ្ជួយ​ដី​នេះ​ ​​បាន​វាយប្រហារ​នៅ​ម៉ោង​ប្រហែល ០១:០៨ រំលង​អាធាត្រ​ ឈាន​ចូល​ថ្ងៃ​សៅរ៍។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​និយាយ​ថា ការ​ផ្ដោត​សំខាន់​ គឺ​នៅ​ក្នុង​សមុទ្រ Hyuganada នៃ​ឆ្នេរសមុទ្រ Kyushu ក្នុង​ជម្រៅ ៤៥ គីឡូម៉ែត្រ។

យ៉ាងណាមិញ​ គ្រោះ​រញ្ជួយ​ដី​នេះ​ មាន​អាំងតង់ស៊ីតេ​នៃ​ប្រាំបូក​លើមាត្រដ្ឋាន​រញ្ជួយដី​របស់ប្រទេស​ជប៉ុន​ ពី ០ ដល់ ៧ នៅក្នុងទីក្រុង Oita, Saiki និង Taketa ក្នុងខេត្ត Oita ​ទីក្រុង Nobeoka និង​ទីប្រជុំជន Takachiho ក្នុងខេត្ត Miyazaki ។

គ្រោះ​រញ្ជួយ​ដី​នេះ ក៏បានធ្វើឲ្យវាមានអាំងតង់ស៊ីតេនៃ ៥ ដកនៅក្នុងទីក្រុង Sukumo ក្នុងខេត្ត Kochi ទីក្រុង Aso ភូមិ Ubuyama និង​ទីប្រជុំជន Takamori ក្នុងខេត្ត Kumamoto; ទីក្រុង Usuki និង Yufu ក្នុងខេត្ត Oita; និងទីប្រជុំជន Tsuno និង Misato និងភូមិ Shiiba ក្នុងខេត្ត Miyazaki ។

ចំណែករំញ័រ​ខ្សោយ ​ត្រូវ​បាន​គេដឹងថា​ នៅ​ក្នុង​តំបន់​ធំ​ទូលាយផ្សេងៗ រួម​ទាំង​តំបន់ Tokai និង Hokuriku និង​ខ្សែ​សង្វាក់​កោះ Izu ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ជប៉ុន កំពុងរងការវាយប្រហារពីរលកយក្សស៊ូណាមិសាជាថ្មី

ចុចអាន៖មនុស្សស្រី​ស្រាតដាក់អាហារ​ Sushi​ លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម