Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនត្រៀមទិញទូទឹកកក ១០,៥០០ គ្រឿងសម្រាប់រក្សាទុកវ៉ាក់សាំងកូវីដ

បានផុស

នៅ

ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ១០ ខែធ្នូ នេះថា ប្រទេសជប៉ុននឹងទិញទូទឹកកកចំនួន ១០,៥០០ គ្រឿងសម្រាប់រក្សាទុកវ៉ាក់សាំងកូវីដ ១៩ និងកំពុងពិចារណាក្នុងការទិញទឹកកកស្ងួតក្នុងបរិមាណជាច្រើន ខណៈដែលប្រទេសត្រៀមការពារប្រជាជនរបស់ខ្លួនពីវីរុស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជប៉ុនមានកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងសរុបចំនួន ២៩០ លានដូសពីក្រុមហ៊ុនអាមេរិក Pfizer ក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិកមួយទៀតឈ្មោះ Moderna សម្រាប់ប្រជាជនចំនួន ១៤៥ លាននាក់ ប្រសិនបើមនុស្សគ្រប់គ្នាទទួលការចាក់ចំនួន ២ ដងតាមតម្រូវការ ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវរក្សាទុកនៅសីតុណ្ហភាពប្រហែលដក ៧៥ អង្សាសេ ហើយវ៉ាក់សាំង Moderna រក្សាទុកនៅសីតុណ្ហភាពដក ២០ អង្សាសេដែលជាសីតុណ្ហភាពពិបាកមួយក្នុងការស្តុកទុក ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនវ៉ាក់សាំង Pfizer ក៏ដូចជាក្រុមហ៊ុន Moderna និងដៃគូក្នុងស្រុករបស់ខ្លួនគឺក្រុមហ៊ុនឱសថ Takeda Pharmaceutical គ្រោងនឹងបង្កើតបណ្តាញដើម្បីរក្សាវ៉ាក់សាំងនៅសីតុណ្ហភាពសមស្រប នៅពេលពួកគេត្រូវបានចែកចាយទៅកន្លែងដែលពួកគេនឹងត្រូវប្រើប្រាស់ និងចាក់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសជប៉ុនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៦៥,៨៤០ ករណី និងមានអ្នកស្លាប់ចំនួន ២,៤២០ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១៤០,៦២២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ក្រុមមនុស្ស ៣ ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ

ចុចអាន ៖ សហរដ្ឋអាមេរិក​រង់ចាំ​អនុម័ត​វ៉ាក់សាំង ​ខណៈការ​ស្លាប់​ប្រចាំថ្ងៃកើនឡើង​ដល់ ៣ ពាន់នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម